Connect with us

ព័ត៌មានជាតិ

ស្អែកនេះ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពីធីរំលឹកខួបលើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា

បានផុស

នៅ

ថ្ងៃទី០៧ មករា ១៩៧៩-ថ្ងៃទី០៧ មករា ២០២៥ ស្អែកនេះ គឺជាគម្រប់ខួប៤៦ឆ្នាំនៃជ័យជម្នះលើរបបខ្មែរក្រហម។ ដូចបណ្តារាជធានី ខេត្តដទៃៗទៀតដែរ នៅឆ្នាំនេះ រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពីធីអបអរសាទរអនុស្សាវរីយ៍រំលឹកខួបលើកទី៤៦នៃថ្ងៃជ័យជម្នះ ៧មករា ដើម្បីរំលឹកគុណដល់ឥស្សរជនជាន់ខ្ពស់ និងអ្នកតស៊ូខ្មែរដែលបានវាយផ្តូលរំលំរបបខ្មែរក្រហម ហើយនាំយកសន្តិភាពជូនប្រជាជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តបានឱ្យដឹងថា រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពីធីអបអរសាទរអនុស្សាវរីយ៍រំលឹកខួបលើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ -៧មករា ២០២៥ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅបរិវេណមន្ទីរបក្សខេត្ត ស្ថិតក្នុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោកបានបញ្ជាក់ថា នៅថ្ងៃស្អែកនេះ ក្នុងកម្មវិធីប្រារព្ធទិវាជ័យជម្នះ ៧មករានឹងមានសមាជិកចូលរួមរហូតទៅដល់១ ៥១៥នាក់ ក្រោមអធិបតីភាពលោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។

តាមគម្រោង លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នឹងឡើងអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទររំឭកខួបអនុស្សាវរីយ៍ ទី៤៦ទិវាជ័យជម្នះ៧មករា ៧មករា ១៩៧៩-៧មករា ២០២៥។ ក្នុងកម្មវិធីប្រារព្ធទិវានេះ ក៏នឹងមានការបង្ហោះប៉ោងប៉ោង ព្រលែងព្រាប និងកម្មវិធីសម្តែងសិល្បៈ របាំជូនពរ និងការសម្ដែងរបាំរបស់ជនជាតិដើមភាគតិចផងដែរ៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម