ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ធ្វើយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានការចូលរួមពីអាជ្ញាធរមូលដ្ឋានប្រមាណជាង ១៥០ នាក់
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ រួមជាមួយអាជ្ញាធរសង្កាត់ចោមចៅទី ៣ កម្លាំងបរិស្ថាន ភ្នាក់ងារប្រមូលសំរាម ប្រមាណជាង ១៥០ នាក់ ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី ៣ និងអប់រំណែនាំប្រជាពលរដ្ឋឲ្យមានការវេចខ្ចប់ទុកដាក់សំរាមបានត្រឹមត្រូវ។

ដោយមានការចូលរួមដឹកនាំពី លោក សំ សារ៉ាវុធ និង លោកស្រី គា គឹមយី នាយិការងរដ្ឋបាលខណ្ឌ និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង ១៥០ នាក់ ដោយដើរប្រមូលសំរាម សំណល់ប្លាស្ទិក ចាប់ចំណុចបណ្ដោយសងខាងផ្លូវជាតិលេខ ៤ និង រង្វង់មូលផ្លូវក្រវាត់ក្រុងទី ៣ សង្កាត់ចោមចៅទី ៣ និងបំផុសពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងវេចខ្ចប់ដោយប្លាស្ទិក កាលបើធ្លាក់ចូលលូ ប្រឡាយ នាំឲ្យស្ទះទឹកហូរ បង្កជាការជន់លិច នារដូវវស្សា។

ក្នុងនោះដោយមើលឃើញថា មានប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់យល់ដឹងពីបញ្ហាការចោលសំរាមពាសវាលពាសកាល វេចខ្ចប់ទុកដាក់ក្នុងធុងសំរាមមិនបានត្រឹមត្រូវ ធ្វើឲ្យនៅតាមដងផ្លូវទីសាធារណៈបាត់បង់សោភ័ណភាពដងផ្លូវ និងប៉ះពាល់បរិស្ថាន។

លោក សំ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមវេចខ្ចប់ ទុកដាក់សំរាម កាកសំណល់ផ្សេងៗ ឲ្យបានត្រឹមត្រូវ បញ្ឈប់ ឬ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៕
អត្ថបទ ៖ ម៉េង






-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


