ព័ត៌មានជាតិ
លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO
លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៥នេះ ព័ត៌មានក្លែងក្លាយ បានរីករាលដាលខ្លាំង ហើយមានលក្ខណៈកាន់តែស្មុគស្មាញកើតចេញមកពីក្រុមរកប្រាក់កម្រៃតាមអនឡាញ(MMO)។ លោកថា បញ្ហានេះទាញការទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើការងារគ្រប់គ្រងសាធារណមតិ។

ថ្លែងបិទវគ្គបណ្តុះបណ្តាលស្ដីពី “ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ” នៅខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា បានគូសរំលេចថា នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ជាពិសេស គឺចេញពីក្រុមរកកម្រៃតាមអនឡាញ (MMO) ដែលទាមទារឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់កាន់តែខ្លាំងលើការងារគ្រប់គ្រងសាធារណមតិនេះ។
ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មានគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ត្រូវរួបរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារ និងថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស។ លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការថែរក្សាបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ គឺចាំបាច់ទាមទារនូវឆន្ទៈ និងសកម្មភាពរួមគ្នាជាធ្លុងមួយ និងត្រូវបន្តអនុវត្តនូវ«គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប» ដែលជាគ្រឹះនៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ច លើការងារគ្រប់គ្រងព័ត៌មាននិងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការងារ និងជាកត្តាកំណត់ជោគជ័យ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងទាន់ពេលវេលា បន្សាបទៅលើព័ត៌មានក្លែងក្លាយ ដែលបាន និងកំពុងជះឥទ្ធិពលដល់នយោបាយ សេដ្ឋកិច្ច និងសង្គម។

បើតាមលោក ស្វាយ ស៊ីថា នៅក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្នុងក្របខណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាន និងសាធារណមតិដែលមានសមាសភាពមន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដែលក្រុមមន្ត្រី៥រូប ដើរតួនាតីដ៏សំខាន់ជាសេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាន និងសាធារណមតិ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលបានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី”ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ”ពេញមួយថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលមួយថ្ងៃពេញ ដើម្បីពង្រឹងប្រសិទ្ធភាពលើការងារផ្សព្វផ្សាយ និងការចងបណ្តាញក្រុមការងារព័ត៌មាន និងសាធារណមតិក្នុងកម្រិតខេត្ត ដល់ឃុំ សង្កាត់នាឱកាសនេះ មានការចូលរួមពីសំណាក់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និង លោក លោកស្រី ជាក្រុមការងារព័ត៌មាន និងសាធារណមតិ ក្រុមយុវជន និងសកម្មជន និងមន្ត្រីព័ត៌មានទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងមូលដ្ឋាននៃខេត្តកណ្ដាល សរុបចំនួនប្រមាណជិត៥០០នាក់។

លោក ស្វាយ ស៊ីថា បានអះអាងថា គោលបំណងដ៏សំខាន់នៃវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺការរៀបចំរបៀបរបបការងារឱ្យស្របតាមស្មារតីនៃអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅរបស់គ.ស.ព.ស.ដែលទើបត្រូវបានកែសម្រួលថ្មី រួមនឹងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងពង្រឹងសមត្ថភាពមន្ត្រីដែលកាន់ការងារព័ត៌មាន និងសាធារណមតិ ដោយអនុវត្តតាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជា ការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការបង្ហោះ ផ្សព្វផ្សាយ និងការឆ្លើយតបព័ត៌មានបានលឿន រហ័ស និងទាន់ពេលវេលា៕

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច