ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន លើកទឹកចិត្តយុវវ័យចូលរួមជាកម្លាំងចលករ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយដើរតួនាទីជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» ដែលរៀបចំឡើងនៅ មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ ក៏ដូចជាមន្ទីរព័ត៌មានរាជធានី-ខេត្តទូទាំងប្រទេស ឱ្យបន្តពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងសាធារណមតិនៅតាមមូលដ្ឋាន ព្រមទាំងជំរុញការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ ឱ្យសម្រេចបានលទ្ធផលជោគជ័យតាមផែនការកំណត់។
អ្នកនាំពាក្យក្រសួងព័ត៌មាន សង្កត់ធ្ងន់ដែរថា ការអនុវត្តយុទ្ធនាការជំហានទី២នេះ មានសារៈសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ អំពីវិធីសាស្ត្របង្ការ និងការពារខ្លួនពីព័ត៌មានបំពុលសង្គម និងព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាលដាលតាមបណ្តាញសង្គម។
បើតាមការគូសបញ្ជាក់ បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩% ប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០% និយមប្រើប្រាស់ TikTok ។ ដូច្នេះ យុវវ័យគឺជាកម្លាំងចលករដ៏សំខាន់ក្នុងស្មារតីចូលរួមធ្វើជា ឃោសនិក ឬអ្នកផ្សព្វផ្សាយ និងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានពិត ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ដើម្បីជាប្រយោជន៍ដល់សាលារៀន ក្រុមគ្រួសារ និងអាចការពារសហគមន៍របស់ពួកគេ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។

ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៧លាននាក់ បច្ចុប្បន្នមានយុវវ័យប្រមាណ ៥៩ភាគរយ ប្រើប្រាស់បណ្តាញសង្គម Facebook ខណៈយុវវ័យជំនាន់ Gen Z ដែលមានអាយុចន្លោះពី ១៤ ដល់ ២៩ឆ្នាំ ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok ។ ដូច្នេះ ការចូលរួមរបស់យុវវ័យ ក្នុងនាមជាឃោសនិក ឬអ្នកផ្សព្វផ្សាយ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាយុវជនកម្ពុជាគ្រប់រូប ឱ្យក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» និងជា «កម្លាំងចលករឈានមុខ» ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅ វិទ្យាល័យសម្តេចហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ បើគិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


