ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ជនជាតិចិនម្នាក់ស្លាប់នៅខេត្តព្រះសីហនុមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ
ជនជាតិចិនម្នាក់ដែលបានស្លាប់នៅខេត្តព្រះសីហនុ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេគឺស្លាប់ដោយសារជំងឺប្រចាំកាយ។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
លោក ឃាង ភារម្យ បានបន្តថា តាមលទ្ធផលតេស្តដែលក្រុមគ្រូពេទ្យបានបញ្ជួនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័របានបង្ហាញថា ជនជាតិចិនដែលបានស្លាប់នោះមានអវិជ្ជមានកូវីដ១៩។ ចំពោះសាកសពជនជាតិចិននោះ មន្ត្រីជំនាញកំពុងរៀបចំបែបបទបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅរាជធានីភ្នំពេញដើម្បីឲ្យស្ថានទួតចិនប្រចាំនៅកម្ពុជាធ្វើការទំនាក់ទំនងជាមួយសាច់ញាត និងក្រុមគ្រួសារសពបន្ត។

គួរបញ្ជាក់ថា ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះមាន ឈ្មោះ RAO SHAOXING អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH4480832 បានចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានស្នាក់នៅ និងធ្វើចត្តាឡីស័កនៅបន្ទប់លេខ៩១៨ ក្នុងអគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូ មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:៤២នាទី ដោយបុរសរូបនេះមានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ដោយពិនិត្យឃើញថាបុរសរូបនេះ មានអាការៈកាន់តែធ្ងន់ធ្ងរ ដូចនេះក្រុមគ្រូពេទ្យបានរៀបចំបែបបទដើម្បីបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ប៉ុន្តែដោយបុរសរូបនេះមានស្ថានភាពសុខភាព ចុះខ្សោយពេកទើបធ្វើឱ្យគាត់ទទួលមរណភាព នៅវេលាម៉ោង០១៖៤៣នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
តាមការវាយតម្លៃបឋមរបស់ក្រុមគ្រូពេទ្យគឺជនជាតិចិនដែលស្លាប់នោះមានជំងឺរ៉ាំរ៉ៃមានរលាកលំពែង និងសួតរ៉ាំរ៉ៃ និងមានឡើងជាតិស្ករខ្ពស់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


