ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ នឹងពន្លឿនដោះស្រាយការកកស្ទះរឿងក្ដីតាមតុលាការឱ្យចប់ក្នុងពេល១ឆ្នាំកន្លះទៀត
ក្រសួងយុត្តិធម៌ ត្រូវការពេលប្រមាណ ១ឆ្នាំកន្លះទៀត ដើម្បីបញ្ចប់ការដោះស្រាយការកកស្ទះរឿងក្ដីក្ដាំងនៅតាមតុលាការទូទាំងប្រទេស។ ខណៈរយៈពេល ១ឆ្នាំ ក្រោយការប្រកាសដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ នៅសល់រឿងក្ដីតិចតួចប៉ុណ្ណោះ។

បើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ គឺនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានប្រកាសដាក់ចេញយុទ្ធនាការពីរ ដើម្បីជំរុញការដោះស្រាយវិវាទជូនពលរដ្ឋក្នុងវិស័យតុលាការ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ក្នុងនោះ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ត្រូវធ្វើទាំងចំពោះរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋរដ្ឋប្បវេណី ដើម្បីលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ។

គិតចាប់ពីការប្រកាសអនុវត្តយុទ្ធនាការ មកដល់ពេលនេះ គឺមានរយៈពេល ១ឆ្នាំ ហើយគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ រំពឹងថា នឹងអាចបិទបញ្ចប់យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ក្នុងរយៈពេល ១ឆ្នាំកន្លះទៀត ស្របតាមទិសដៅដែលបានដាក់ចេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ជារួម គណៈបញ្ជាការដឹកនាំបានវាយតម្លៃឃើញថា ទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទន លើសពីការរំពឹង។
ចេញពីការវាយតម្លៃនេះ លោក ជិន ម៉ាលីន បានបន្ថែមថា គណៈបញ្ជាការ ក៏បានកត់សម្គាល់ចំណុចជាវិជ្ជមានចំនួន៣ គឺទី១ ឥរិយាបទការងាររបស់តុលាការកាន់តែលឿន កាន់តែឆាប់រហ័ស ទី២ ឥរិយាបទ ផ្នត់គំនិត និងទំនុកចិត្តពីពលរដ្ឋ ទៅលើប្រព័ន្ធតុលាការ និងទី៣ គឺមានការថយចុះនូវបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ។

ផ្អែកលើចំណុចជាវិជ្ជមានខាងលើនេះហើយ ទើបលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានណែនាំឱ្យបន្តអនុវត្តយុទ្ធនាការទាំង២ ឱ្យកាន់តែសកម្ម កាន់ទូលាយ ក្នុងការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាព។
លោករដ្ឋលេខាធិការប្រចាំការ ថា ត្រូវការ ១ឆ្នាំកន្លះទៀត នឹងបញ្ចប់រួចរាល់ចំពោះការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ខណៈយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវតែបន្តក្នុងរយៈពេលពេញមួយអាណត្តិទី៧ នៃរាជរដ្ឋាភិបាល៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


