ព័ត៌មានជាតិ
រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានលើកឡើងថាក្នុងរយៈពេល១ឆ្នាំនៃយុទ្ធនាការពិនិត្យពីភាពមិនប្រក្រតីនៅតាមតុលាការ គណៈបញ្ជាការបានរកឃើញភាពមិនប្រក្រតីចំនួន៣៣ករណី ទោះជាយ៉ាងណាចំនួននេះគឺតិចតួចណាស់បើធៀបនឹងទំហំបណ្ដឹងទាំងមូល។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានពីលទ្ធផលមួយឆ្នាំនៃការអនុវត្តន៍ជំរុញពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក សេង ឌីណា ថាពេញមួយឆ្នាំបន្ទាប់ពីប្រកាសយុទ្ធនាការក្រសួងបានទទួលបណ្ដឹងតវ៉ាពីភាពមិនប្រក្រតីនៃការជម្រះក្ដីរបស់តុលាការមានជាង ១ពាន់ករណី ក្នុងនោះរកឃើញតែ៣៣ករណីប៉ុណ្ណោះដែលមានភាពមិនប្រក្រតី។
លោក សេង ឌីណា បានបញ្ជាក់ថា ភាពមិនប្រក្រតីដែលរកឃើញនោះរួមមាន កំហុសផ្នែកនីតិវិធី ភាពមិនច្បាស់លាស់នៃច្បាប់ដែលធ្វើឱ្យតុលាការអនុវត្តន៍ទៅមានភាពអយុត្តិធម៌ ភាពមិនប្រក្រតីនៃការចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌ និងមួយចំនួនត្រូវបានគណៈបញ្ជាការមើលឃើញថាបានបង្កើតភាពអយុត្តិធម៌ដល់គូរភាគី។

លោកបន្ថែមថាចំពោះដំណោះស្រាយគណៈបញ្ជាការបានសម្រេចបញ្ជូនសំណុំរឿងមួយចំនួនត្រូវបានបញ្ជូនទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ខ្លះទៀតឱ្យតុលាការធ្វើការជំនុំជម្រះឡើងវិញ មួយចំនួនត្រូវបានរដ្ឋមន្ត្រីចេញអធិបញ្ជាទៅរាជអាជ្ញាឱ្យចោទប្រកាន់ និងខ្លះបានសម្រេចផ្ទេរសមត្ថកិច្ចកាត់ក្ដីទៅតុលាការផ្សេង។

គួរឱ្យដឹងផងដែរថាក្នុងរយៈពេល១ឆ្នាំនៃយុទ្ធនាការពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតុលាការគណៈបញ្ជាការបានទទូលបណ្ដឹងពីភាពមិនប្រក្រតីចំនួន ១១៨១ករណី ក្នុងនោះបានចាត់ការរួចរាល់ចំនួន ៩៣៨ករណី ៦៣ករណីមានការសង្ស័យ និង៣៣ករណីរកឃើញថាមានភាពមិនប្រក្រតីដែលស្មើនឹង១,៣៧%នៃបណ្ដឹង៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


