ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ដំណើរទេសចរតាមដងទន្លេមេគង្គលើ ក្នុងតំបន់រ៉ាមសារសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យដំណើរការទៅល្អក្នុងរដូវប្រាំងនេះ។

ក្នុងព្រឹត្តិការណ៍រៀបចំដំណើរកម្សាន្ត និងបោះជំរំស្នាក់នៅតាមតំបន់រ៉ាមសារ ទន្លេមេគង្គលើនៅខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ដំណើរប្រកបដោយសុវត្ថិភាពនេះ នឹងធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវគោរពតាមការណែនាំរបស់មន្ត្រីផ្នែកសន្តិសុខនៅពេលធ្វើដំណើរកម្សាន្តតាមផ្លូវទឹក។

លោកបន្តថា សេវាកម្មនេះ ប្រជាសហគមន៍ទេសចរណ៍រៀបចំទូកកៃយ៉ាក់សម្រាប់អុំ មានអាវពោងសម្រាប់ពាក់- គ្រឿងឧបភោគបរិភោគដាក់តាមទូក ជាជំនួយក្នុងការធ្វើដំណើរអមភ្ញៀវទេសចរ ក្នុងនោះយើងមានក្រុមការងារទូកអម ធ្វើដំណើរ ដោយមានការយកចិត្តទុកដាក់ ទប់ស្កាត់បង្ការកុំឱ្យមានបញ្ហាគ្រោះថ្នាក់ដល់អ្នកចាប់អារម្មណ៍មកចូលរួមលេងកម្សាន្ត និយាយរួមអ្នកមកកម្សាន្ត យើងមកលេងធម្មតា មិនមែនជាលក្ខណៈប្រកួតប្រជេងទេ ពេលយើងហត់យើងឈប់កន្លែងសំចតបោះតង់ ស្នាក់នៅតាមកោះឆ្នេរខ្សាច់ ដែលស្អាតផុសចេញនូវរដូវប្រាំងនេះ ដែលមានភាពទាក់ទាញពីជីវៈចម្រុះធនធានធម្មជាតិ។

លោក សេង សុធា អ្នកសម្របសម្រួលប្រចាំនៅរមណីយដ្ឋានកោះហាន បានទទួលស្គាល់ថា នៅខែមករា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកមកម្សាន្ដចំនួន២លើករួចមកហើយ។ ដោយពួកគាត់បានមកស្នាក់នៅបរិភោគម្ហូបបែបធម្មជាតិរបស់សហគមន៍ និងជិះទូកធ្វើដំណើរទស្សនាចរពេលព្រឹក និងពេលថ្ងៃរៀបលិចតាមផ្លូវទឹក និងស្នាក់នៅពេលយប់ ជួបជុំគ្នារាំលេងកម្សាន្តតាមភ្លេងសហគមន៍ រយៈពេល២ថ្ងៃ ១យប់ តាមតម្រួវការរបស់ភ្ញៀវទេសចរមកកម្សាន្ត។

លោក ខាំ ពិសិទ្ធ អ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរនៅរមណីយដ្ឋានកោះហានបានគាំទ្រដល់ផែនការនេះ ហើយប្រជាសហគមន៍នឹងខិតខំពង្រឹងសេវាកម្មដឹកជញ្ជូនឱ្យកាន់តែល្អ មានសុវត្ថិភាព ដើម្បីជូនភ្ញៀវទេសចរធ្វើដំណើរទស្សនាកម្សាន្ត។ លោកបន្តថា នៅតាមដងទន្លេមេគង្គលើមានសក្តានុពលធម្មជាតិច្រើនសម្រាប់ទស្សនាដូច ជាជំរំដើមរំចេង-តំបន់ព្រៃលិចទឹក-អន្លុងមរកត-តំបន់ទឹកហូររាក់ៗ-ពំនូកខ្សាច់ក្បាច់ធម្មជាតិ-តំបន់ថ្មកំបោរ-បង្គោលប្រវត្តិសាស្ត្របារាំង-ថ្មព្រះសាខន-ទស្សនាសត្វស្លាប-និងរៀបចំបោះតង់នៅរមណីយដ្ឋានកោះហាន នៅឃុំកោះស្នែង-ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

សូមបញ្ជាក់ថា ការផ្តើមធ្វើដំណើរកម្សាន្តទស្សនាទេសភាពតំបន់រ៉ាមសារ ចាប់ចេញពីចំណុចកោះទន្សាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ មកដល់ចំណុចភូមិថ្មី ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានចម្ងាយតាមផ្លូវទឹកទន្លេមេគង្គលើប្រវែងជាង៤០គីឡូម៉ែត្រ៕
អត្ថបទ៖ ហុង វិនជូ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


