ព័ត៌មានជាតិ
ផ្ទះគ្រួសារបុរសស្លាប់ដោយសារជំងឺកូវីដ១៩ បើកឲ្យដំណើរការឡើងវិញ
លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងថា អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ខែមីនានេះបានចុះបើកទីតាំងចត្តាឡីស័កចំនួន២ឲ្យដំណើរការឡើងវិញធម្មតាបន្ទាប់ពីអនុវត្តន៍តាមការកំណត់របស់ក្រសួងសុខាភិបាលបានគ្រប់ចំនួន។ ទីតាំងទាំងពីរ មាន១ទីតាំង ជាផ្ទះរបស់គ្រួសារបុរសខ្មែរដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។

ទីតាំងចំនួន២ដែលត្រូវបើកនៅថ្ងៃនេះគឺទី១ផ្ទះលេខ៥៧ ជាផ្ទះបុរសដែលស្លាប់ដោយសារជំងឺកូវីដ១៩ ដែលស្ថិតនៅក្រុមទី១២ភូមិព្រែកតាឡុង១ និងទី២ ផ្ទះលេខ២០ផ្លូវR០២ (បុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ) ភូមិទួលរកា៣។
ក្នុងនោះដែរលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានណែនាំដល់ម្ចាស់ផ្ទះរួមនឹងប្រជាពលរដ្ឋក្បែខាងត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាល(៣កុំ ៣ ការពារ)និងត្រូវរាយការណ៍ជូនអាជ្ញាធរភ្លាមៗករណីមាន យថាហេតុណាមួយកើតឡើងនោះ៕



អត្ថបទ៖នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


