ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃប្រកាសប្រមូលឯកសារនានាទាក់ទងនឹងប្រវត្តិនគរបាល
ក្រសួងមហាផ្ទៃបានប្រកាសពីការស្រាវជ្រាវ និងប្រមូលឯកសារ សញ្ញាសម្គាល់ និងសម្ភារៈនានារបស់កម្លាំងនគរបាលជាតិកម្ពុជាគ្រប់ជំនាន់ ដើម្បីរៀបចំដាក់ក្នុងសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃឱ្យដឹងថាគោលបំណងក្នុងការប្រមូលផ្ដុំ និងរក្សាទុកនូវប្រវត្តិ និងភស្ភុតាងនានាទាក់ទងនឹងនគរបាលជាតិនេះ ដើម្បីជាការចងចាំ ការទស្សនា ការសិក្សា និងការស្រាវជ្រាវរបស់មនុស្សគ្រប់ជំនាន់ទាំងជាតិនិងអន្តរជាតិ។ ក្រសួងបានប្រកាសដល់អង្គភាពចំណុះ និងសាធារណជន ជួយសហការផ្ដល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជាមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។

ក្នុងសេចក្ដីជូនដំណឹងនោះបន្ថែមថា៖ «សេចក្ដីដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ ជាប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃនិងសាធារណជនទាំងអស់ មេត្តាជ្រាបនិងចូលរួមសហការតាមការគួរ»។
គួរឱ្យដឹងដែរថានគរបាលជាតិកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


