ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ កំណត់គោលការណ៍ផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មី៨០%ឱ្យថ្នាក់ក្រោមជាតិ
ចាប់ពីឆ្នាំ២០២៥ តទៅ ការផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មីសម្រាប់ក្រសួងមហាផ្ទៃ ទុកសម្រាប់ថ្នាក់ជាតិតែ២០%ប៉ុណ្ណោះ ដោយឡែក ៨០%ទៀត គឺផ្ដល់អាទិភាពឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកំណត់គោលការណ៍ក្របខ័ណ្ឌបំពេញជួសថ្មីសម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិតែ ២០%ប៉ុណ្ណោះ ក្រៅពីនេះ គឺផ្ដល់អាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការសុីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈសុីវិល គឺរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។

តាមការឱ្យដឹងដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការសម្រេចចិត្តយ៉ាងដូច្នេះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយយោងទៅលើភាពចាំបាច់នៃការពង្រឹង និងពង្រាយធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និងធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែលទាមទារចាំបាច់ចំនួនមន្ត្រីរាជការ ឱ្យសមស្របសម្រាប់អនុវត្តតួនាទីភារកិច្ចបម្រើសេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
សម្រាប់ឆ្នាំ២០២៥នេះដូចគ្នា អ្នកនាំពាក្យរង បានបន្ថែមថា លោកប្រមុខក្រសួងមហាផ្ទៃ នឹងផ្ដោតលើការពង្រឹងគុណភាពមន្រ្តីដែលមានស្រាប់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយជំរុញទាំងការបណ្ដុះបណ្ដាលផ្ទៃក្នុងតាមអង្គភាពនីមួយៗ និងកម្មវិធីអប់រំបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទាំងបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដោយភ្ជាប់ទៅនឹងបរិបទនៃការងារឌីជីថល។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ ថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសអំពីលទ្ធផលនៃការប្រឡងក្របខ័ណ្ឌនគរបាលជាតិបំពេញជួស ដោយក្នុងចំណោមបេក្ខជនសរុប មានបេក្ខជនប្រឡងជាប់ប្រមាណ ៧០០នាក់ សម្រាប់ក្របខ័ណ្ឌនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ដែលស្ថិតក្នុងមូលដ្ឋានកំណើតរបស់ពួកគេ និងជាច្រើនអ្នកទៀតនៅតាមអធិការដ្ឋាន និងស្នងការដ្ឋាននគរបាល។ នេះជាសមិទ្ធផលថ្មីមួយនៃការពង្រាយធនធានមនុស្ស ដែលជាកូនចៅប្រជាពលរដ្ឋ ទៅដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ត្រង់មុំធនធានមនុស្ស ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី