ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ស្ត្រីភ្នាក់ងារទេសចរដែលគេថតបង្ហោះ គឺមានបញ្ហាសុខភាព មិនមែនងងុយគេងឡើយ
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសច្រានចោលនូវវីដេអូដែលបានថតបង្ហោះស្ត្រីភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត គឺមិនមែនងងុយគេងម៉ោងការងារដូចការលើកឡើងទេ ពោល គឺមានបញ្ហាសុខភាព។
សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូមួយត្រូវបានបង្ហោះលើបណ្តាញសង្គមពេលដែលស្ត្រីភ្នាក់ងារទេសចរអង្គុយឱបពោះ និងទម្រេតក្បាលលើរនាំង ស្របពេលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន កំពុងតម្រង់ជួរចាំឡើងទស្សនាប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។

ជុំវិញករណីនេះ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការបង្ហោះនោះគឺមិនពិតនោះទេ ហើយបង្កជាការយល់ច្រឡំលើស្ត្រីភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត ព្រោះស្ត្រីខាងលើចុកពោះ ទើបអង្គុយឱបពោះ និងទម្រេតទីរនាំង មិនស្ថិតក្នុងការងងុយគេងក្នុងម៉ោងបំពេញការងារឡើយ។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរាបញ្ជាក់ទៀតថា នៅក្បែរភ្នាក់ងារទេចរដែលឈឺនោះ ក៏មានភ្នាក់ងារទេសចរ២រូបទៀត នៅចាំជួយសម្របសម្រួលដល់ភ្ញៀវទេសចរឡើងចុះជណ្តើរប្រាសាទអង្គរវត្តផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏តែងតែណែនាំដល់ភ្នាក់ងារទេចរត្រូវសុំច្បាប់សម្រាកប្រសិនជាមានបញ្ហាសុខភាព ដើម្បីថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អាជ្ញាធរជាតិអប្សរាបង្ហាញពីការសោកស្តាយចំពោះការបង្ហោះវីដេអូ ជាមួយនឹងការអធិប្យាយមិនពិតនេះ ដែលមិនមែនបង្ហាញពីការរិះគន់ដើម្បីស្ថាបនាឡើយ ថែមទាំងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីដែលខិតខំបំពេញការងារផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


