Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ផ្តើម អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ នៅលើ​កំណាត់​ផ្លូវ​ដែល​បាន​អ៊ុត​កៅស៊ូ​AC រួចរាល់​ នៅក្នុង​ខណ្ឌដូនពេញ​

បានផុស

នៅ

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ណាស់ លើ​បញ្ហា​ការខូចខាត​ផ្លូវ​ដោយ​ទឹកជំនន់ ការកកស្ទះ​ចរាចរណ៍ ការស្ទះ​ប្រព័ន្ធ​លូ និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈនៅក្នុង​មូលដ្ឋាន​ទូទាំង​១៤​ខណ្ឌ​ក្នុង​រាជធានី ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ លើក​សោភ័ណភាព​ទីក្រុង​ឲ្យ​កាន់តែ​ស្រស់ស្អាត​និង​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​សម្រាប់​ថ្ងៃទី​១៩ ​ខែមីនា​ ឆ្នាំ២០២១​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បន្តសកម្មភាព អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ជាប់ គំនូស​ដាច់ និងគំ​នូ​ស​សម្រាប់​ថ្មើរជើង នៅតាម​បណ្ដោយ​ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ខណ្ឌដូនពេញ ពិសេស​កំណាត់​ផ្លូវ​ដែល​បាន​អ៊ុត​កៅស៊ូ​AC​រួចរាល់​ហើយ​។

​លោក​ សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា ការ អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ជាប់ គំនូស​ដាច់ និងគំ​នូ​ស​សម្រាប់​ថ្មើរជើង​ខាងលើនេះ ​ធ្វើឡើង​ទៅតាម​ការ​ណែនាំរ​បស់​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​ត្រូវធ្វើ​សកម្មភាព​ទៅលើ​កំណាត់​ផ្លូវ​ដែល​បាន​អ៊ុត​កៅស៊ូ​AC​រួច ក្រោយពី​ខួច​ខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងមក​។​

​គួរ​បញ្ជាក់​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ កំណាត់​ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់​មាន​ចំនួន​២៩​ខ្សែ ហើយ​ក្នុង​ចំនួន​នេះ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​មាន​ចំនួន​១៦​ខ្សែ។​ គិត​មកដល់ពេលនេះ​មាន​ផ្លូវ​ទាំង​១៦​ខ្សែ​នេះ ក្រុមការងារ​បាន​ជួសជុល​និង​អ៊ុត​កៅស៊ូ​AC​បាន​ចំនួន​១១​ខ្សែ​ហើយ ហើយ​នៅពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ជាប់ គំនូស​ដាច់ និងគំ​នូ​ស​សម្រាប់​ថ្មើរជើង ទៅលើ​កំណាត់​ផ្លូវ​ដែល​បាន​អ៊ុត​កៅស៊ូ​AC​រួចរាល់​ហើយ​នេះ​។

​ការងារ​នេះ​ធ្វើឡើង​ដើម្បី​ជា​ប្រយោជន៍​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ ងាយស្រួល​មើល​និង​ឃើញច្បាស់​អំពី​គំនូស​ចរាចរណ៍ សម្រាប់​ធ្វើ​ដំណើរ​បាន​ងាយស្រួល ព្រមទាំង​អាច​បញ្ចៀស​បាន​រាល់​គ្រោះថ្នាក់​ក្នុងពេលដែល​យានយន្ត​គ្រប់​ប្រភេទ​ធ្វើដំណើរ ព្រមទាំង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ទេសច​រ​ផងដែរ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម