ព័ត៌មានជាតិ
ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន
ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់ ហេីយជាលេីកដំបូង សម្រាប់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ដោយមានកម្មវិធីកម្សាន្តសប្បាយៗជាច្រេីន។

លោក ប៊ុន ដារ៉ា អ្នកវិនិយោគ និងអភិរក្សស្ពានឬស្សីកោះប៉ែន បានឲ្យដឹងថា ដោយមានការណែនាំនិងចង្អុលបង្ហាញពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន បង្កេីតកម្មវិធីកម្សាន្តសប្បាយៗដែលហៅដាក់ឈ្មោះថា បុណ្យឆ្នេរខ្សាច់កោះប៉ែន ហេីយព្រឹត្តិការណ៍មួយនេះគឺជាលេីកដំបូងសម្រាប់រមណីយដ្ឋានមួយនេះ។
លោក ប៊ុន ដារ៉ា បន្ថែមទៀតថា កម្មវិធីបុណ្យឆ្នេរខ្សាច់កោះប៉ែននេះគឺធ្វេីឡេីង ដេីម្បីរំលឹកដល់ខួប១៥ឆ្នាំបង្កេីតរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ដោយសម្តេចឧត្តមទេពញាណហ៊ុនណេងអតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមបានផ្តួចផ្តើមបង្កើតទីនេះជារមណីដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍កាលពីឆ្នាំ២០១១ និងបានបន្សលទុកជាមរតកសម្រាប់ភ្ញៀវទេសចរណ៍ និងចង់បង្កេីនកាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្តខេត្តកំពង់ចាមច្រេីន។

សូមបញ្ជាក់ថា បុណ្យឆ្នេរខ្សាច់កោះប៉ែននេះ គឺនឹងរៀបចំចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ដោយរៀបចំនៅលេីរមណីយដ្ឋានកោះប៉ែន ហេីយមានកម្មវិធីសប្បាយកម្សាន្តជាច្រេីន ដូចការប្រគុំតន្ត្រីខ្នាតធំ, ប្រដាល់គុនខ្មែរ, ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់,ការតាំងពិរពណ៍, និងមានការរាំលេងកម្សាន្តក្រោមដំណត់ទឹកជាដេីម៕
អត្ថបទ ៖ឡេក ចាន់ពេជ្រ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


