ព័ត៌មានជាតិ
អនុប្រធានព្រឹទ្ធសភាជួបអង្គបោះឆ្នោតនៅភ្នំពេញ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម
អនុប្រធានទី២ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានជួបអង្គបោះឆ្នោតមកពីខណ្ឌចំនួន៤ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរតាមមូលដ្ឋាន។

ពិធីសំណេះសំណាលនេះ បានរៀបចំឡើងនារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមកពី២៥សង្កាត់ នៃខណ្ឌជ្រោយចង្វារ ច្បារអំពៅ ប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរនៅមូលដ្ឋាន។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់អំពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗ ដែលត្រូវបានដោះស្រាយកន្លងមក តាមរយៈគោលនយោបាយរាជរដ្ឋាភិបាល ជាអាទិ៍ ការសម្រេចបង្កើនមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលឱ្យបានយ៉ាងតិច ១០នាក់/មួយឃុំ-សង្កាត់ និងការទម្លាក់ថវិកាឆ្នាំ២០២៥ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ជាមធ្យមប្រមាណ១១២ ០០០ដុល្លារ កើន១០,៩% ប្រៀបធៀបឆ្នាំ២០២៤។ បន្ថែមពីនេះ លោក ក៏បានពីការដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ព្រែកតាសេក បាក់ខែង និងកោះដាច់ ផងដែរ។

ពីវេទិកានេះដែរ លោកអនុប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានបន្តប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីប្រយោជន៍ជាតិ និងប្រជាជន ពិសេសការធានាបាននូវសន្តិភាព និងការអភិវឌ្ឍជាតិបន្ដទៀត។
ចំពោះបញ្ហាប្រឡាយបង្ហូរទឹកស្អុយពីបុរី ផ្លូវ និងភូមិចូលក្នុងទន្លេ លោកអនុប្រធានព្រឹទ្ធសភា បានស្នើឱ្យសហការជាមួយមន្ទីរបរិស្ថាន និងសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់ជូនប្រជាពលរដ្ឋ។ លោក គូសបញ្ជាក់ថាបញ្ហាទឹក និងបរិស្ថានរស់នៅ ត្រូវតែស្អាត និងមានអនាម័យ ជារឿងសំខាន់ បើមិនដូច្នេះទេបង្កផលប៉ះពាល់សុខភាពផង និងសោភណភាពទីក្រុងដ៏ស្រស់ស្អាត។៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក