Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ខ្មែរយើង បាន​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ផ្តល់​តម្លៃ​ដល់​នារី​ តាំង​ពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​​

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ការ​ថ្លែង​នូវ​ការ​កោតសរសើរចំពោះបងប្អូននារី នារសៀលថ្ងៃទី៧ មីនា ឆ្នាំ២០២៥ ក្នុង​ពិធីសំណេះសំណាលក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក្រោម​ប្រធានបទ «សិទ្ធិ សមភាព និង​ភាពអង់អាច​ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួងស្រេង នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានគូសបញ្ជាក់ អំពី​សារៈសំខាន់ នៃការទទួលបាន​និង​អនុវត្តសិទ្ធិនៃការលើកកម្ពស់សមភាព និង​ការ​ពង្រីក​ភាព​អង់អាច ចំពោះស្ត្រី និង​ក្មេងស្រី​គ្រប់​រូប​នៅកម្ពុជា រួមទាំងការពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមដែលនៅសេសសល់ លើការងារអនុវត្តសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិឆ្លើយតបទៅនឹងចក្ខុវិស័យ ដែល​បាន​ចង្អុលបង្ហាញនៅក្នុងក្របខណ្ឌ​គោលនយោបាយ ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រនិងយុទ្ធសាស្រ្តបញ្ញកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាយ៉ាងពិតប្រាកដ។

លោក​ឃួង ស្រេង បាន​ថ្លែង​បន្ថែម​ទៀត​ថា សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា,សម្តេច​គតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគមន៍កាយឬទ្ធិនារីកម្ពុជាជានិច្ច​ជា​កាល សម្តេចនឹងលោកជំទាវបណ្ឌិតតែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យ​ចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិ តាម​រយៈការ​បង្កើតចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល តាម​កង​កម្លាំង​ប្រដាប់អាវុធ និងមន្ត្រី​មុខងារសាធារណៈ ក្នុង​តំណែង​ជា​ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និង ជូនចំពោះបងប្អូននារីក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា ដែល​បងប្អូននារីយើង បាន​ចូល​រួម​គ្រប់​ការងារ​សង្គមទាំងទិដ្ឋភានយោបាយ,សេដ្ឋកិច្ច,កិច្ចការសហគមនិងការងារគ្រួសារ និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ជាតិដ៏មានសក្តានុពល។

លោក​អភិបាល​បាន​គួស​បញ្ជាក់​ទៀត​ថា ខ្មែរយើង បានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​ តាម​រយៈ​ពាក្យពេចន៍ អក្សរសាស្ត្រ ភាសា​ក្នុង​ការងារ​សង្គម​ដូច​ជា មាតុភូមិ,មេទ័ព,មេក្រុម, មេដំបូល,មេគ្រួសារ,មេឃុំ,មេស្រុកជាដើម។

ជាមួយគ្នានេះ រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ផ្តល់​ការងារ​ដល់បងប្អូននារី​ឱ្យ​មាន​ឱកាស​ចូល​ប្រឡូក​គ្រប់​សកម្មភាពសង្គម​ទាំង​នយោបាយ,សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌​ជា​ដើម​ឱ្យ​មាន​សមភាព​ជេនឌ័រ​ជាមួយបុរស។ ដូច្នេះបងប្អូននារីត្រូវ បន្តខិតខំលើកកម្ពស់សមត្ថភាព ចំណេះដឹង​នឹង​ជំនាញ​ដែល​ធ្វើឱ្យ​ស្ត្រីមានលទ្ធភាព​គ្រប់គ្រាន់ក្នុងការងារសង្គម។

ក្នុងឱកាសនោះ​ដែរ លោកជំទាវកែវ រត្ន័តារា សមាជិកា​ក្រុមប្រឹក្សារាជធានីភ្នំពេញ​បាន​អាន​ព្រះរាជសារ​របស់សម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គលជាទីគោរពសក្ការៈ​ដ៏​ខ្ពង់ខ្ពង់​បំផុត​ជូនដល់បងប្អូននារីយើង ប្រកប​ដោយ​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារ​សង្គម ក៏ដូចការងារគ្រួសារជាមូលធនមនុស្សដ៏សំខាន់។

គួរ​បញ្ជាក់​ថា ក្នុង​ឱកាសនោះ លោកឃួង ស្រេង និងលោកស្រី និងលោកម៉ប់ សារិន បាន​ផ្តល់​អំណោយ​លើក​ទឹក​ចិត្ត​ដល់ បងប្អូននារីចំនួន២៦៥នាក់ក្នុងម្នាក់ៗទទួលបានហូល១ដុំ និងថវិកា៣០ ម៉ឺនរៀល ដែល​ជា​អំណោយ​របស់ លោកឃួង ស្រេង និងលោកស្រីជា ស៊ីណា ឃួងស្រេង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម