Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានអះអាងថា សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរសដោយគិតត្រឹមដើមឆ្នាំ២០២៥នេះ ស្ត្រីបានខ្ចីប្រាក់ និងបញ្ញើប្រាក់នៅតាមគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញវត្ថុបានកើនឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥កាលពីរសៀលថ្ងៃទី៧មីនាលោក ស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមខែមករា
ឆ្នាំ២០២៥ ចំនួនអ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៤% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណ ៦៤% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារមានប្រមាណ ៥២% ជាស្រ្តី និងចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៦៨% ជាស្រ្តី។ ទាំងនេះ បង្ហាញពីសមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស។

លោកស្រីបានបន្តថា ចំនួនស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរសនេះដោយសារធនាគារជាតិនៃកម្ពុជា ជានិច្ចជាកាលតែងតែសហការជាមួយនឹងក្រសួងពាក់ព័ន្ធក្នុងការគាំទ្រ និងបង្កើតកម្មវិធីជាច្រើនសម្រាប់លើកកម្ពស់ស្រ្តីព្រមទាំងដើម្បីរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ យុទ្ធសាស្រ្តជាតិស្ដីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញដោយរួមមាន ការលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ
ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម។

លោកស្រីបានបន្តថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជាគ្រោងនឹងរៀបចំបង្កើតទារកដ្ឋាននៅអគារស្នាក់ការកណ្តាលដែលកំពុងសាងសង់ក្នុងគោលបំណងលើកទឹកចិត្ត ជួយសម្រាលបន្ទុក និងលើកកម្ពស់តុល្យភាពរវាងជីវិតការងារ និងជីវិតគ្រួសារដល់មន្ត្រីជាស្ត្រីព្រមទាំងអាចឱ្យស្ត្រីមានលទ្ធភាពធ្វើការងារប្រកបដោយប្រសិទ្ធភាព និងមានពេលវេលាថែទាំទារកប្រកបដោយសុវត្ថិភាព គុណភាព និងស្ដង់ដារ។

លោកស្រីបានស្នើសុំឱ្យមន្ត្រីជំនាញធ្វើការសិក្សាអំពីលទ្ធភាពក្នុងការតម្រូវឱ្យគ្រឹះស្ថានក្រោមឱវាទ មានសមាជិកក្រុមប្រឹក្សាភិបាលជាស្ត្រីយ៉ាងតិចម្នាក់ក្នុងគោលដៅចម្បងចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យហិរញ្ញវត្ថុ ដោយបង្កើនតួនាទីស្ត្រីក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ។ ព្រោះថាការចូលរួមរបស់ស្ត្រីក្នុងការដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាកត្តាមួយក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាព វឌ្ឍនភាព និងនវានុវត្តភាពក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរខ្លាំងចំពោះថ្នាក់ដឹកនាំនារី និងមន្ត្រីបុគ្គលិកនារីធនាគារជាតិនៃកម្ពុជាដែលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងយុគសម័យបរិវត្តកម្មឌីជីថល។ ការណ៍នេះក៏បានបង្ហាញថា​ ស្ត្រីត្រូវបានចាត់ទុកជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគ្រួសារ តាមរយៈការជួយជំរុញការកសាង និងការអភិវឌ្ឍសមត្ថភាពស្ត្រីក៏ដូចជាការផ្ដល់ឱកាសឱ្យស្ត្រីចូលរួមប្រកបដោយសមធម៌ក្នុងគ្រប់ការងារ និងក្នុងគ្រប់វិស័យ។ ជាមួយគ្នានេះ លោកស្រីសូមលើកទឹកចិត្តឱ្យស្ត្រី
និងបុរសមានសិទ្ធិ និងឱកាសដូចគ្នាក្នុងការទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យដែលបច្ចុប្បន្នស្ត្រីបានជួយរំលែកបន្ទុកគ្រួសារ សង្គម និងរួមចំណែក កសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេស ចំពោះការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្តផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ចដោយសារស្ត្រីមានប្រាជ្ញាស្មារតីតស៊ូអត់ធ្មត់ ដើម្បីការរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅគ្រប់កាលៈទេសៈទាំងអស់។

លោកស្រី បានសម្ដែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលមានគោលនយោបាយ និងយុទ្ធសាស្ត្រផ្ដោតយ៉ាងជាក់លាក់ទៅលើការលើកកម្ពស់ សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ឱ្យឈានឆ្ពោះទៅរកភាពចម្រើនរុងរឿង។ ទន្ទឹមនេះការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរដែលមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសក៏ជាចំណែកមួយក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី តម្លៃស្ត្រី រួមទាំងសីលធម៌សង្គមប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម