ព័ត៌មានជាតិ
ស្នងការខេត្តបាត់ដំបង ដាស់តឿនមន្រ្តីក្រោមឱវាទកុំមើលឃើញតែលុយពេក
«សូមកុំមើលឃើញតែប្រាក់ពេក»។ នេះគឺជាសារដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ទៅកាន់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទរបស់លោក នៅក្នុងពេលបំពេញភារកិច្ច។

លើកឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយជួរស្នងការរងទទួលផែនការងារជំនាញ និងការិយាល័យចំណុះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានលើកឡើងពីវិធានការអប់រំណែនាំចំពោះអ្នកធ្វើដំណើរលើដងផ្លូវ បើករណីកំហុសឆ្គងតូចតាចទេនោះ។
លោកស្នងការ ថា បើកំហុសកម្រិតតិចតូច គឺអប់រំណែនាំ និងពន្យល់ពួកគាត់ឱ្យបានយល់ដឹង នោះគាត់នឹងអរគុណដល់យើងជាមន្រ្តីនគរបាលចរាចរណ៍ ហើយចងចាំពេញមួយជីវិតកំហុសឆ្គង ដែលពួកគាត់បានធ្វើខុសដោយអចេតនា ពេលធ្វើដំណើរលើដងផ្លូវ។

លោកស្នងការខេត្តបាត់ដំបង បន្ថែមថា ពេលខ្លះប្រជាពលរដ្ឋធ្វើដំណើរពីស្រុកស្រែចូលមកទីក្រុង ឬទីប្រជុំជនម្តងម្កាល ដើម្បីបានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ទីក្រុង។ ដូច្នេះ មិនអាចយល់ដឹងបានគ្រប់ជ្រុងជ្រោយនៃការធ្វើចរាចរណ៍លើដងផ្លូវខ្វាត់ខ្វែង មានភ្លើងស្តុប និងស្លាកសញ្ញានោះទេ ដែលជាកំហុសអចេតនា។

លោក បន្តថា ពួកគាត់ខ្លាចខុសច្បាប់ហើយ ទើបក្នុងអារម្មណ៍ភ័យផង ខ្លាចផង។ ដូច្នេះ នគរបាលចរាចរណ៍នៅលើដងផ្លូវ ត្រឹមតែអនុវត្តវិធានការអប់រំណែនាំ ឱ្យពួកគាត់បានយល់អំពីកំហុសនេះពាក់ព័ន្ធជាមួយនឹងច្បាប់ចរាចរណ៍បានហើយ រួចអនុញ្ញាតិឱ្យគាត់បន្តដំណើរទៅចុះ ពោលគឺកុំផាកពិន័យ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


