Connect with us

ព័ត៌មានជាតិ

បណ្ដេញអធិការរង​ក្រុងបាត់ដំបងមួយរូប ចេញពីក្របខណ្ឌ

បានផុស

នៅ

លោកអនុសេនីយ៍ឯក ញឹម ច័ន្ទរតនៈ អធិការរងនគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានក្រសួងមហាផ្ទៃសម្រេចបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ​ ដោយមូលហេតុល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។

យោងតាមសេចក្ដីសម្រេចក្នុងប្រការ ១ ត្រូវបានអនុវត្តវិន័យកងកម្លាំង ចំពោះលោកអនុសេនីយ៍ឯក ញឹម ច័ន្ទរតនៈ អត្តលេខ ៧៤៨៥៥ អធិការរងនគរបាលក្រុង បាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញ ពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

ប្រាក់បៀវត្ស និងរបបឧបត្ថមផ្សេងៗ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខេមេសា ឆ្នាំ២០២៤ តទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម