Connect with us

ព័ត៌មានជាតិ

ខែកុម្ភៈ​គម្រោង​វិនិយោគ​ធំ​ជាង​គេ​ ចាយទុនប្រមាណ ៣៣ លាន​ដុល្លារ នៅ​ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤ គម្រោង ដែលមាន​ទុន​វិនិយោគ​សរុបប្រមាណ ៣២១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣ គម្រោង

គម្រោង​វិនិយោគ​ធំដែល​ចាយទុនច្រើន​ជាង​គេនៅ​ខែ​​កុម្ភៈ គឺ​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលពន្លឺព្រះអាទិត្យ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​ចាយទុនវិនិយោគប្រមាណ ៣៣ លាន​ដុល្លារ​។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧ គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២ គម្រោង ក្នុងទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយ​អាចបង្កើតការងារបានចំនួនជាង ៧ ម៉ឺនកន្លែង។ ចំនួនគម្រោង វិនិយោគមានការកើនឡើងរហូតដល់ទៅ​៤៣ គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម