ព័ត៌មានជាតិ
សារមន្ទីរធម្មជាតិសាកល ជាកន្លែងដែលគេមិនសូវស្គាល់ តែជាកន្លែងមួយគួរតែចូលមើល
សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ជាកន្លែងដែលគេមិនសូវស្គាល់ តែជាកន្លែងមួយដែលគួរតែចូលមើល។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោកស្រី ជា សិរី បានលើកឡើងថា តោដែលលើកជើងពីរឈរនេះជាចម្លាក់តោដែលមានលក្ខណៈពិសេសខុសពីតោដ៏ទៃ និងមានតែ ១ គូគត់។ រូបទី១ នៅតាំងសារមន្ទី Guimet ដែលជាសារមន្ទីមួយល្បីនៅទីក្រុងប៉ារីស។ រូបនេះគេយកទៅតាំងជំនាន់បារាំង។ រូបទី២ គឺមាននៅសារមន្ទីធម្មជាតិសាកលនៅស្រុកស្រអែមនេះ។
លោកស្រី បានសង្កត់ធ្ងន់ថា «សារមន្ទីធម្មជាតិសាកល ជាកន្លែងដែលគេមិនសូវស្គាល់ តែជាកន្លែងមួយដែលគួរតែចូលមើល។ កូនខ្មែរគួរទៅមើល»។

ដោយយោងតាមឯកសារ «អាជ្ញាធរជាតិព្រះវិហារ» បានឱ្យដឹងបន្ថែមថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបង្កើតឡើងដើម្បីថែរក្សាការពារសម្បត្តិវប្បធម៌ និងតាំងបង្ហាញវត្ថុសិល្បៈជាតិពន្ធុវិទ្យា សំណាកសត្វ និងសំណាករុក្ខជាតិដែលមានតម្លៃជាសិល្បៈ ប្រវត្តិសាស្ត្រ បុរាណវិទ្យា ព្រមទាំងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ។
សារមន្ទីរនេះ បានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបានសម្ភោធន៍ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ។
សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ មានការតាំងបង្ហាញអំពីអតីតកាលផ្នែកបុរាណវិទ្យា ចម្លាក់បដិមានរវិទ្យា ប្រវត្តិសាស្ត្រ វត្ថុសិល្បៈ និងការអភិរក្សវប្បធម៌ជនជាតិដើមភាគតិចកួយ ប្រភេទសត្វ និងរុក្ខជាតិក្នុងតំបន់ដើម្បីជាប្រយោជន៍ ចំពោះការសិក្សាស្រាវជ្រាវ ការអប់រំ ព្រមទាំងការផ្សព្វផ្សាយ។

សារមន្ទីរនេះ បើកលក់សំបុត្រឱ្យភ្ញៀវចូលទស្សនាចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាចជារៀងរាល់ថ្ងៃ។ តម្លៃសំបុត្រភ្ញៀវទេសចរជាតិ ២០០០រៀល និងភ្ញៀវទេសចរអន្តរជាតិ ៣ ដុល្លារ។
ជាក់ស្តែង សមុច្ច័យក្នុងសារមន្ទីរមានវត្ថុសិល្បៈចំនួន ២៤០ ដែលធ្វើអំពីថ្មភក់ លោហធាតុ ឈើ កុលាលភាជន៍ ឫស្សី សំណាករុក្ខជាតិ សត្វ និងឆ្អឹង។
ក្នុងចំណោមសមុច្ច័យទាំងនោះ គឺមានវត្ថុខ្លះដាក់តាំងពិព័រណ៍ និងវត្ថុខ្លះទៀតរក្សាទុកក្នុងឃ្លាំង និងអគាររោងជាង។ សារមន្ទីរ មានអគារទាំងអស់ចំនួន ៧ ដែលក្នុងនោះមានអគារចំនួន ៥ សម្រាប់ពិព័រណ៍៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


