ព័ត៌មានជាតិ
ផ្ទះពលរដ្ឋជាង ១០០ ខ្នងនៅស្រុកចិត្របុរី រងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់
នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០ នាទីល្ងាច មានករណីខ្យល់កន្ត្រាក់យ៉ាងខ្លាំងលាយឡំជាមួយទឹកភ្លៀង បានកើតឡើងស្ទើរគ្រប់ទីកន្លែងនៅតាមបណ្តាស្រុកក្រុងនៅទូទាំងខេត្តក្រចេះ។
ស្រុកចិត្របុរី ក៏ជាស្រុកមួយក្នុងចំណោមស្រុក ៦ ក្រុង ១ នៅខេត្តក្រចេះ ដែលជួបគ្រោះថ្នាក់ខ្យល់កន្ត្រាក់ និងបង្កផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ។


លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា តាមព័ត៌មានបឋមដែលលោកទទួលបាន នៅក្នុងស្រុកចិត្របុរី មានឃុំចំនួន ៦ ឃុំ រួមមាន៖ មានឃុំថ្មី, កន្ទួត, ដារ, ថ្មអណ្តើក, បុសលាវ, និងឃុំកោះច្រែង សរុបទាំងអស់មានចំនួន ១២៣ ខ្នងផ្ទះ រងគ្រោះប៉ើងដំបូល និងរលំផ្ទះ។
ក្នុងនោះគឺឃុំបុសលាវ និងឃុំកោះច្រែង រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ របើកដំបូលចំនួន ៥៩ ខ្នងផ្ទះ ដោយឃុំបុសលាវ មានចំនួន ៣២ ខ្នងផ្ទះ និងឃុំកោះច្រែង មានចំនួន ២៧ខ្នងផ្ទះ។
ចំពោះករណីខ្យល់កន្ត្រាក់ខាងលើពុំបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សទេ៕


អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


