ព័ត៌មានជាតិ
ដើមផ្កាត្របែកព្រៃតាមផ្លូវជាតិលេខ ៥ ភូមិសាស្រ្តខេត្តបាត់ដំបង បានដាំជួសលូតលាស់បណ្ដើរៗឡើងវិញ
ដើមផ្កាត្របែកព្រៃដែលបានដាំនៅកណ្ដាលទ្រូងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ ៥ ចាប់ពីផ្លូវបំបែកហាយវេ ក្នុងទឹកដីស្រុកសង្កែរហូតដល់ស្រុកមោងឬស្សីត្រង់ព្រំប្រទល់ខេត្តពោធិ៍សាត់ ហើយដែលបានងាប់ប្រមាណជាង ១ ពាន់ ដើម ត្រូវបានមន្រ្តីជំនាញបានដាំជួសឡើងវិញជាបណ្ដើរៗ។
ការដាំដើមផ្កាត្របែកព្រៃនេះ គឺជានាទីរបស់ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ ៥ ចាប់ពីភ្នំពេញដល់ក្រុងប៉ោយប៉ែត។ ប៉ុន្តែក្រោយមកគេសង្កេតឃើញដើមផ្កាត្របែកព្រៃបានងាប់ដោយអន្លើនៅតាមដងផ្លូវ ដោយមិនដឹងមូលហេតុព្រោះកន្លែងខ្លះគេសង្កេតឃើញពុំមានការស្រោចទឹក ឬយកចិត្តទុកដាក់ថែទាំនោះឡើយ ធ្វើឱ្យស្មៅដុះទ្រុបទ្រុលសឹងតែមើលមិនឃើញដើមផ្កាត្របែកព្រៃ។

ចាប់តាំងពីថ្ងៃ១ មករា ឆ្នាំ២០២៥ រហូតមក ក្រុមហ៊ុនបានបញ្ចប់គម្រោង ហើយក៏បានប្រគល់មកឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងជាអ្នកគ្រប់គ្រងបន្ត ខណៈដែលលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏បានចាត់កម្លាំងឲ្យចុះទៅពិនិត្យមើលដើមផ្កាត្របែកព្រៃដែលងាប់គ្មានមូលហេតុ។
ក្រោយពីពិនិត្យជាបន្តបន្ទាប់ កម្លាំងជំនាញបានសង្កេតឃើញថា ការងាប់ដើមផ្កាត្របែកព្រៃនេះគឺភាគច្រើនឌួងស៊ីនៅខាងក្រោមគល់ ហើយមន្រ្តីបច្ចេកទេសបានដាក់ថ្នាំនៅខាងក្រោមគល់មុននឹងដាំដើមថ្មីជំនួសវិញ។

លោក ព្រួញ រិទ្ធថា បានសង្កត់ធ្ងន់ថា នៅលើចម្ងាយផ្លូវប្រមាណជាង ៦០ គីឡូម៉ែត្រក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើមផ្កាត្របែកព្រៃងាប់ប្រមាណជាង ១ ពាន់ ដើម។
លោកបានស្នើសុំក្រុមហ៊ុនចាស់ដែលនៅសេសសល់ខ្លះនិងទិញខ្លះ ដើម្បីឲ្យមន្ត្រីធ្វើការជួសឡើងវិញដើមដែលងាប់ និងដាក់រថយន្តចំនួន ៤ គ្រឿង ធ្វើការស្រោចទឹកនិងថែទាំ ក្នុងគោលបំណងឲ្យមានសោភ័ណភាពតាមដងផ្លូវនៅពេលដែលផ្កាត្របែកព្រៃចេញផ្កាគ្រប់ដើម៕
អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ