ព័ត៌មានជាតិ
ឆ្នាំ២០២៥ រដ្ឋាភិបាលកូរ៉េគ្រោងនឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារដល់កម្ពុជា
សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារ ដល់កម្ពុជាដោយផ្តោតលើវិស័យមួយចំនួនដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)ច្រើនជាងគេពីប្រទេសកូរ៉េជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសជាដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ទាំង៩២។

គម្រោងការផ្តល់ជំនួយនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាលពីថ្ងៃទី២៤មីនា នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដឹកនាំដោយលោក ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ។

ជាក់ស្តែង ជំនួយនេះនឹងរួមមានកម្ចីសម្បទានចំនួន២៧គម្រោង ក្នុងនោះគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
និងគម្រោងជំនួយឥតសំណងចំនួន៦២គម្រោងរួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ។
មានក្រុមហ៊ុនកូរ៉េប្រមាណ២០០ដែលកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យផលិតកម្ម ហិរញ្ញវត្ថុ សំណង់ និងអចលនទ្រព្យ។ លើសពីនេះ កម្ពុជាជាកន្លែងសម្រាប់ប្រជាជនកូរ៉េប្រហែល
មួយម៉ឺននាក់ដែលជំរុញឱ្យមានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនបន្ថែមទៀត។

លោក ឈៀង យ៉ាណារ៉ា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកបន្តរបស់កូរ៉េចំពោះ
ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការគាំទ្រកម្ពុជាតាមរយៈគម្រោង និងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីកម្រិតនៃទំនាក់ទំនងទ្វេភាគីដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្របន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសកូរ៉េក្នុងខែឧសភា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានការកើនឡើងទ្វេដងនៃទំហំជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)របស់
កូរ៉េខាងត្បូង ដល់កម្ពុជា។

ចំណកលោក ផាក ជុងវ៉ុក (PARK Jung- Wook)បានសម្តែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកូរ៉េ និងកម្ពុជា និងបានលើកឡើងអំពីការកើនឡើងនៃទំហំកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់កូរ៉េខាងត្បូងជាមួយកម្ពុជា និងបានគូសបញ្ជាក់ពីការរំពឹងទុកថា តាមរយៈការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រភាពជាដៃគូប្រទេសស្របតាមគោលនយោបាយរបស់ប្រទេសទាំងពីរជំនួយអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពអាចសម្រេចបាននាពេលអនាគត។
តាមរយៈកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងភាពជាដៃគូ និងជំរុញគោលដៅអភិវឌ្ឍន៍ទៅវិញទៅមក។ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះកិច្ចប្រជុំនេះបានពង្រឹងតួនាទីរបស់ប្រទេសកូរ៉េក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា
ហើយប្រទេសទាំងពីរបានឯកភាពបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមនៃភាពរុងរឿង និងការអភិវឌ្ឍ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


