ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឬស្សីកែវ ដាក់គ្រឿងចក្រស្តារប្រឡាយ «អូរវែង» ដើម្បីត្រៀមរំដោះទឹកជំនន់នារដូវវស្សារ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានដាក់គ្រឿងស្តារ «ប្រឡាយអូវែង» ឱ្យងាយក្នុងការបង្ហូររំដោះទឹក បញ្ចៀសការជន់លិច ដើម្បីត្រៀមរំដោះទឹកជំនន់រដូវវស្សារ កាលពីថ្ងៃទី ២៤ ខែមីនា ២០២៥ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ ដែលបានដឹកនាំយក Excavator ចុះស្តារប្រឡាយ អូវែងនេះ បានឱ្យដឹងថា ដោយទទួលការណែនាំ ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បានឱ្យក្រុមការងារដឹកនាំដោយរូបលោក និងក្រុមការងារ យកគ្រឿងចក្រចុះស្តារយកកំប្លោក សំរាម ផ្លាស្ទិក ដែលបង្កឱ្យមានការកកស្ទះចរន្តទឹក។

ក្រុមការងារបានបន្តថា ដំបូងគឺត្រូវកាយសំរាម ឬកំប្លោក ដែលមាននៅលើផ្ទៃប្រលាយចេញឱ្យអស់សិន បន្ទាប់មក គឺត្រូវប្រើអេស្កាវ៉ាទ័រ ដើម្បីកាយកាកសំណល់ ឬភក់នៅបាតប្រឡាយ។ ការធ្វើបែបនេះ គឺដើម្បីបើកមុខផ្ទៃប្រឡាយឱ្យបានធំ និងធ្វើឱ្យជម្រៅប្រឡាយជ្រៅ ដើម្បីអាចស្តុកទឹកក្នុងបរិមាណទឹកច្រើន ដូចនេះហើយពេលមានភ្លៀងធ្លាក់ខ្លាំង ឬត្រូវទទួលរងទឹកហូរធ្លាក់ពីតំបន់ទួលសង្កែ ដ៏ដូចជាមូលដ្ឋានខណ្ឌឬស្សីកែវទាំងមូល អាចហូរបានដោយរលូន មិនបង្កការរាំងស្ទះចរន្តទឹកហូរ ឬបង្កការលិចលង់ប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។

សូមបញ្ជាក់ថា ការស្តារប្រឡាយមេ «អូវែង»នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថានារដូវវស្សា ប្រឡាយនេះមានមុខងារសំខាន់ហូររំដោះទឹកជន់លិច ហូរទៅកាន់ស្ថានីយ៍បូមទឹកកប់ស្រូវ៕

ដោយ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


