ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី៣ បន្តដាក់គ្រឿងចក្រស្តារប្រឡាយរំដោះទឹកចេញពីមូលដ្ឋានប្រមាណ៥០០ម៉ែត្រ
ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ នៅ រសៀលថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៤ បានដាក់គ្រឿងចក្រស្តារប្រឡាយយកសំរាមនិងស្មៅចេញដើម្បីសម្រួលចរន្តទឹកហូរ នៅភូមិព្រៃព្រីងត្បូង២ ជៀសវាងការជន់លិចក្នុងមូលដ្ឋាន។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានឱ្យដឹងថា ដោយសារតែប្រឡាយខាងលើពោរពេញទៅដោយស្មៅនិងកាកសំណល់ច្រើនបង្កការកកស្ទះចរន្តទឹកខណៈប៉ុន្មានថ្ងៃមកនេះមេឃធ្លាក់ភ្លៀងជាបន្តបន្ទាប់ធ្វើឱ្យចរន្តទឹកហូរយឺត ខ្លាចបង្កផលប៉ះពាល់ជន់លិចលំនៅឋាន ឬ ផ្លូវដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ទើបនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ លោកបានដាក់គ្រឿងចក្រកាយស្តារប្រឡាយមួយខ្សែប្រមាណ៥០០ម៉ែត្រដើម្បីសម្រួលឱ្យចរន្តទឹកហូរលឿន។

លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល សូមថ្លែងអំណរគុណដល់ម្ចាស់បុរីជារី ដែលបានសហការនិង បានឧបត្ថម្ភគ្រឿងចក្រនិងរថយន្តសម្រាប់កាយ និងដឹកសំរាមចេញ៕
ដោយ ៖ សុខា




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


