ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ទឹកថ្លា បើកការដ្ឋានគម្រោងដាក់លូរំដោះទឹកប្រវែងជាង ៧០០ ម៉ែត្រ បង្ការទឹកជំនន់លិចលង់
កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ រដ្ឋបាលសង្កាត់ទឹកថ្លា បានធ្វើពិធីបើកការដ្ឋានដាក់ប្រព័ន្ធលូមូលរំដោះទឹក ដែលជាគម្រោងមូលនិធិសង្កាត់សម្រាប់ឆ្នាំ ២០២៥។ គម្រោងនេះមានប្រវែងសរុប ៧២៣ ម៉ែត្រ មុខកាត់ ០,៨ ម៉ែត្រ ស្ថិតនៅក្នុងភូមិបូរី ១០០ ខ្នង និងភូមិសេប៉េសេ។

ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា ដែលបានអញ្ជើញចូលរួមដោយមន្ត្រីរដ្ឋបាលសង្កាត់ អ្នកតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក តាន់ ណាវិន ប្រាប់កម្ពុជាថ្មីឲ្យដឹងថា គម្រោងដាក់លូមូលរំដោះទឹកនេះ គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្ររដ្ឋបាលសង្កាត់ក្នុងការអភិវឌ្ឍបរិស្ថាន និងបង្ការបញ្ហាទឹកជំនន់ជាបញ្ហាសំខាន់មួយដែលប្រជាពលរដ្ឋបានជួបប្រទះជារៀងរាល់ឆ្នាំ។

លោកបានបន្តថា ការសហការរបស់ប្រជាពលរដ្ឋ និងការចូលរួមយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជាកត្តាសំខាន់ ដើម្បីឲ្យគម្រោងនេះប្រព្រឹត្តទៅបានជោគជ័យ។ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅតាមបណ្ដោយផ្លូវលូមូល បានបង្ហាញការសប្បាយចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះ។

លោក សន សាវុធ ជាប្រជាពលរដ្ឋភូមិបូរី ១០០ ខ្នង លើកឡើងថា ជារៀងរាល់ឆ្នាំ ពេលមានភ្លៀងធ្លាក់ ពិបាកណាស់ ទឹកជំនន់ចូលដល់ផ្ទះ និងស្ទះលិច ២ ទៅ ៣ ថ្ងៃ ក៏មាន។ ឥឡូវនេះ ពេលសង្កាត់មានគម្រោងស្ថាបនាលូរំដោះទឹកនេះ លោកសង្ឃឹមថា បញ្ហានឹងត្រូវដោះស្រាយ ហើយការរស់នៅប្រកបអាជីវកម្មក៏ប្រសើរឡើងផងដែរ។

លោក ឆាយ មុន្នី ជាប្រជាពលរដ្ឋភូមិសេប៉េសេ ក៏បានអរគុណលោកចៅសង្កាត់ និងក្រុមការងារសង្កាត់ទឹកថ្លា ដែលយកចិត្តទុកដាក់លើបញ្ហារបស់ប្រជាពលរដ្ឋ។ លោក និងប្រជាពលរដ្ឋដទៃទៀត នឹងសហការគាំទ្រ ដើម្បីការងារនេះចប់ដោយជោគជ័យ។ លោកថា គម្រោងដាក់លូមូលរំដោះទឹកនេះ នឹងមានប្រយោជន៍យ៉ាងខ្លាំងក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា ជាពិសេសសម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយស្របផ្លូវរថភ្លើង៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


