Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ ស្តារប្រឡាយទឹកនៅភូមិត្រពាំងជើងស្រុក ជួយរំដោះបញ្ហាទឹកជំនន់ ក្នុងសង្កាត់ក្រាំងធ្នង់

បានផុស

នៅ

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានបង្ហាញនូវសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរខណ្ឌសែនសុខបានចុះអនុវត្តការងារស្តារប្រឡាយទឹក ដើម្បីដោះស្រាយបញ្ហាទឹកលិចលង់ដែលកើតមានជាប្រចាំនៅពេលមានភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុវត្តការងារនេះ ត្រូវបានធ្វើយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំ និងបទបញ្ជារបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ទាប់ពីទទួលបានបទបញ្ជា លោកចៅសង្កាត់ក្រាំងធ្នង់ រួមជាមួយលោកមេភូមិ និងកម្លាំងពាក់ព័ន្ធ។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានប្រើប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រ ដើម្បីកាយសម្អាត និងស្តារប្រឡាយមេដែលត្រូវបានស្មៅ និងព្រៃដុះគ្របដណ្តប់អស់រយៈពេលយូរ។ ក្រុមការងារបានអនុវត្តការងារកាយស្តារបានប្រវែងប្រហែល ៣០០ ម៉ែត្រ ដែលជាចំណុចសំខាន់ក្នុងការបញ្ចេញទឹកជន់លិចចេញពីតំបន់។

ប្រជាពលរដ្ឋក្នុងភូមិត្រពាំងជើងស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហារបស់ពួកគាត់។ ពួកគាត់បានបញ្ជាក់ថា ការស្តារប្រឡាយនេះ មិនត្រឹមតែជួយបញ្ចេញទឹកបានលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមានអនាម័យល្អប្រសើរឡើងផងដែរ៕ អត្ថបទ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម