ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីមួយរូប ប្តឹងលោក ផែង វណ្ណៈ ៥បទល្មើស និងទាមទារសំណងជំងឺចិត្តចំនួន១០ ម៉ឺនដុល្លារ
លោក ប្រាក់ ប៉ូលី ទីប្រឹក្សាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដាក់ពាក្យប្ដឹងលោក ផែង វណ្ណៈ ដែលជាម្ចាស់ផេក Pheng Vannak News ចំនួន៥ បទល្មើស រួមមាន បទញុះញង់ឲ្យមានការរើសអើង, បទបរិហារកេរ្តិ៍ជាសាធារណៈ, បទប្រមាថ, បទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទកំហែងហែកកេរ្តិ៍ នេះបើយោងតាមពាក្យបណ្ដឹងដែលដាក់ជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលទើបទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១ នេះ។

លោក ប្រាក់ ប៉ូលី បានបញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានផ្សាយព័ត៌មានមិនពិតជាច្រើន និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោកយ៉ាងធ្ងន់ធ្ងរ។ លោកថា លើកទី១ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ផែង វណ្ណៈ បានលើកឡើងថា “ថ្មីចែសពីខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅខេត្តបន្ទាយ មានជ័យ នាំគ្នាហួសចិត្ត នៅពេលដែលទទួលដំណឹងថា លោក ប្រាក់ ប៉ូលី អតីត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ និងឡើងជាអភិបាលរងខេត្តបន្ទាយមានជ័យនៅពេលឆាប់ៗនេះ។
ប្រភពបានបញ្ជាក់ ថា លោក អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើសំណើរសុំតែងតាំងលោក ប្រាក់ ប៉ូលី បច្ចុប្បន្នជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអភិបាល រងខេត្តបន្ទាយមានជ័យ ជំនួសលោកស្រី ប៉ុក ណាឌី ដែលចូលនិវត្តន៍”។
នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ទៀតថា “ការស្នើសុំតែងតាំងនេះ មហាជនមើលឃើញថា ខេត្តទាំងមូលដូចខ្វះមន្ត្រីជាក់ បែជាយកមន្ត្រី ដែលសំបូរទៅដោយរឿងអាស្រូវដីធ្លីពេញខេត្តបន្ទាយមានជ័យអោយឡើងតំណែងទៅវិញ។
គួរបញ្ជាក់ថា លោកប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនី យកម្ម និងសំណង់ ត្រូវបានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដកចេញពីដំណែងប្រធាន មន្ទីរ បន្ទាប់ពីក្រុមអធិការកិច្ចក្រសួងរកឃើញកំហុសជាច្រើន ដែលលោក ប្រាក់ ប៉ូលី បានបង្ករឡើង។ ប៉ុន្តែដោយមានការអន្តរាគមន៍ពីលោកធំម្នាក់ លោកប្រាក់ ប៉ូលី ក៏ត្រូវបានក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ស្នើសុំតែង តាំងជាទីប្រឹក្សាក្រសួង…”។
ជាមួយគ្នានោះ លោក ប្រាក់ ប៉ូលី បានស្នើឲ្យព្រះរាជអាជ្ញា ផ្តន្ទាទោសជនល្មើសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន ១០០.០០០ (ដប់ម៉ឺនដុល្លារអាមេរិក)៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


