Connect with us

ព័ត៌មានជាតិ

ក្តៅៗមុននេះ ក្រសួងលុបចោលគេហទំព័រព័ត៌មាន ផែង វណ្ណៈ

បានផុស

នៅ

ក្រសួងព័ត៌មាន មុននេះ បានចេញប្រកាសមួយលុបចោលគេហទំព័រព័ត៌មាន ផែង វណ្ណៈ ដោយសារការជេរប្រមាថចំពោះព្រះសង្ឃ។

សេចក្តីសម្រេចរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី ១៨ ខែមីនានេះ បញ្ជាក់ថា ក្រសួងសម្រេចលុបចោល គេហៈទំព័រឈ្មោះ www.phengvannaknews.com ដោយសារម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

លោក ផែង វណ្ណៈ ត្រូវបានគណៈសង្ឃខេត្តសៀមរាប ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសពីបទប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។

សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមផេករបស់លោកថា “បើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម