ព័ត៌មានជាតិ
សម្ដេចធិបតីបដិសេធការផ្ដល់យោបល់ឱ្យលក់ដី៧០ហិចតានៅបឹងតាមោក
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានច្រានចោលយោបល់ឱ្យរដ្ឋលក់ដី៧០ហិចតាដែលមានគម្រោងធ្វើជាសួនសាធារណៈនៅបឹងកប់ស្រូវទៅឱ្យឯកជនអភិវឌ្ឍន៍។ សម្ដេចថាលុយមិនស្មើនឹងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋនោះទេ ការបង្កើតសួនសាធារណៈត្រូវតែមានគ្រប់ខេត្តរាជធានីទូទាំងប្រទេស។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានអ្នកមកប្រាប់សម្ដេចធិបតីថាដីនៅទំនប់កប់ស្រូវទំហំ៧០ហិចតាដែលគ្រោងនឹងធ្វើសួនសាធារណៈមានតម្លៃជាង៧០លានដុល្លារដែលអាចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗ តែសម្ដេចឆ្លើយតបថាបើចង់អភិវឌ្ឍន៍ទៅកន្លែងផ្សេងទៅ។
សម្ដេចថា៖ «ឥឡូវនេះឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម។ ខ្ញុំថាបណ្ដុះទៅ យើងនឹងរៀបឱ្យ ព្រោះថាថ្ងៃក្រោយកណ្ដាលក្រុងធំៗត្រូវតែមានទីធ្លាទូលំទូលាយសាធារណៈសម្រាប់ពលរដ្ឋរបស់យើង»។

សម្ដេចក៏បានណែនាំដល់រដ្ឋបាលខេត្តផ្សេងៗឱ្យត្រៀមដី១០០ទៅ២០០ហិចតាសម្រាប់ធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។ សម្ដេចថាសួនសាធារណៈជាប្រយោជន៍របស់ប្រជាជននៅក្នុងខេត្ត ហើយក៏ជាភាពទាក់ទាញទេសចរណ៍ផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


