ព័ត៌មានជាតិ
សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី
ព្រឹត្តិកាណ៍សង្ក្រាន្តឆ្នាំថ្មី លើទឹកដីប្រវត្តិសាស្ត្រ នៅវិមានរណសិរ្ស២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល យុវជន យុវនារី បានចូលរួមលេងកំសាន្តយ៉ាងច្រើនកុះករ ដែលពុំធ្លាប់មានពីមុនមក។



ជាក់ស្ដែង នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការៀបចំសង្ក្រាន្ត តំណាងលោកអភិបាលខេត្ត និងលោលជំទាវ បានដឹកនាំក្រុមការងារ និងយុវជនយុវនារី លេងល្បែងប្រជាប្រិយ និងរាំងលេងកំសាននៅក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី។
ក្រុមការងារនៃសង្ក្រាន្ត២ធ្នូ បានលើកយកល្បែងប្រជាប្រិយមួយចំនួនមកលេង មានដូចជា៖ វាយក្អម លាក់កន្សែង ទាញព្រ័ត្រ និងបោះអង្គុញ ជាដើម។



កម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ដំណើរការប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ មេសា ឆ្នាំ២០២៥ ដោយនាពេលរាត្រី ក៏មានការប្រគុំតន្រ្តី ដោយមានការចូលរួមពីកំពូលតារាល្បីប្រចាំនៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធការងារការពារសន្តិសុខសណ្តាប់ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្នូល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ដាក់ពង្រាយការពារនៅតាមគោលដៅនីមួយៗផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


