ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ប្រទេសចិន គឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រទេសចិន គឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជឿជាក់ថា សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នឹងបង្កើតជាស្ពានមួយទៀតសម្រាប់ប្រទេសទាំងពីរ និងបង្កើនទំនុកចិត្តទៅវិញទៅមក។

នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ ២០២៥។ សាររបស់សម្តេចតេជោ ក៏ដើម្បីចូលរួម អបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះការចាក់ផ្សាយ ប្រយោគបុរាណចិនដែល ឯកឧត្តម ស៊ី ជិនពីង ចូលចិត្តប្រើ កំពុងចាក់ផ្សាយនៅកម្ពុជា។
សារលិខិតសម្តេច ហ៊ុន សែន បញ្ជាក់ថា៖«មិត្តភាពរវាងកម្ពុជានិងចិន បានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រ និងពេលវេលា។ ប្រទេសចិន គឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា»។ ក្រោមការយកចិត្តទុកដាក់ និងការជំរុញរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
ក្នុងឱកាសនៃការធ្វើទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជិនពីង សម្តេចតេជោ មានសេចក្តីសោមនស្ស រីករាយដោយមើលឃើញថាកម្មវិធី ប្រយោគបុរាណចិនដែល ឯកឧត្តម ស៊ី ជិនពីង ចូលចិត្តប្រើ» វគ្គ៣ ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កំពុងចាក់ផ្សាយនៅកម្ពុជា។ សម្តេចតេជោបន្តថា៖«យើងសង្ឃឹមថា កម្មវិធីមួយនេះ នឹងបញ្ចូលនូវថាមពលវប្បធម៌ទៅក្នុងការពង្រឹងមិត្តភាព និងការប្រាស្រ័យទាក់ទងរបស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិតសម្រាប់ដោះស្រាយបញ្ហាក្តៅដែលពិភពលោកកំពុងប្រឈម»។

ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន គឺជាចំណងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិន-កម្ពុជា ដែលមាន វិទ្យុមិត្តភាពកម្ពុជា-ចិន ជាតំណាងទទួលបានលទ្ធផលជាផ្លែផ្កា។ ខ្ញុំជឿជាក់ថា សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនថ្ងៃនេះ នឹងបង្កើតជាស្ពានមួយទៀតសម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិន ក្នុងការពង្រឹងការយល់ដឹង និងបង្កើនទំនុកចិត្តទៅវិញទៅមក ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង»។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


