ព័ត៌មានជាតិ
ធនធានរ៉ែខេត្តក្រចេះ មានក្រុមហ៊ុនចំនួន ៧២ កំពុងធ្វើអាជីវកម្ម រួមទាំងក្រុមហ៊ុនរ៉ែមាស ១ កន្លែង
ខេត្តក្រចេះ ជាខេត្តដ៏មានសក្តានុពលសំបូរដោយធនធានធម្មជាតិ ជាពិសេសលើវិស័យកសិកម្ម ធនធានរ៉ែ និងទេសចរណ៍ជាដើម ដែលបច្ចុប្បន្នខេត្តមានក្រុហ៊ុនសហគ្រាសកំពុងធ្វើការដាំដុះ កែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មធនធានរ៉ែជាច្រើនកន្លែង។ នេះបើតាមការឲ្យដឹងពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅក្នុងជំនួបជាមួយប្រតិភូខេត្តដុងសាំងណាមដូ នៃសាធារណៈរដ្ឋកូរ៉េ កាលពីពេលថ្មីៗកន្លងទៅនេះ។

អភិបាលខេត្តក្រចេះបានឲ្យដឹងថា សក្តានុពលធនធានរ៉ែក្នុងខេត្តមានក្រុមហ៊ុន សហគ្រាសកំពុងធ្វើអាជីវកម្មរ៉ែមាស រ៉ែថ្មក្រានីត គ្រួស ខ្សាច់ និងថ្មសំណង់សរុបចំនួន ៧២ ក្រុមហ៊ុន។ ក្នុងនោះក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសមានចំនួន ១ កន្លែង កំពុងដំណើរការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ មកដល់បច្ចុប្បន្នទទួលបានសរុបចំនួន ៣០០,៥៩គីឡូក្រាម។


ទន្ទឹមនោះ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ១ កន្លែង លើផ្ទៃដីចំនួន ៨១៨ ហិកតា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១២ ក្រុមហ៊ុន កំពុងធ្វើការវិនិយោគ ដោយបានសាងសង់រោងចក្រ សហគ្រាសជាបន្តបន្ទាប់ និងមានក្រុមហ៊ុនកំពុងដំណើរការផលិតរួមមាន រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិតបន្ទះសូឡា រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រផលិតអាលុយមីញ៉ូម និងរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅ។
ដោយពាក់ព័ន្ធវិស័យកសិកម្មខេត្តក្រចេះសម្រេចបានជាលទ្ធផលផ្ទៃដីដាំដុះដំណាំស្រូវ សរុបចំនួន ៧៤ ៦៨៨ ហិកតា ទទួលបានបរិមាណផលស្រូវសរុបចំនួន ២៣៨ ២៣៤តោន ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវនាំចេញទៅក្រៅចំនួន ១០៧ ៣១៣ តោន។

ការដាំដុះដំណាំកសិ-ឧស្សាហកម្ម កៅស៊ូសរុបទូទាំងខេត្តសរុបចំនូន ៩៣ ៤៧៧ហិកតា កំពុងប្រមូលផលចំនួន ៦២ ០៨១ ហិកតា ដោយទិន្នផលក្នុង ១ ហិកតា ១,៣ តោន ទទួលបានបរិមាណផលសរុប ៨០ ៧០៥ តោន, ស្វាយចន្ទីសរុបចំនួន ១០២ ៥២០ ហិកតា ដែលកំពុងប្រមូលផល ទទួលបានទិន្នផល ក្នុង ១ ហិកតា ២ តោន ដោយទទួលបានបរិមាណផលសរុប ចំនួន ២០៥ ០៤០តោន, ដំឡូងមីសរុបចំនួន ៨៦ ៩៥៥ហិកតា ដែលកំពុងប្រមូផល ទិន្នផល ក្នុង ១ ហិកតា ២០ តោន បរិមាណផលសរុបចំនួន ១ ៧៣៩ ១០០ តោន, ចេកអំបូងលឿង សរុបមានចំនួន ២ ៧១៥ហិកតា, អំពៅ សរុបចំនួន ៦ ៧០០ ហិកតា, ម៉ៃសាក់ សរុបចំនួន ១ ៦៥១ ហិកតា មានដំណាំឈើហូបផ្លែជាច្រើនពាន់ហិកតា និងការចិញ្ចឹមសត្វគោចំនួន ១៣ ៩៨៥ ក្បាល។
ផ្នែកកសិ-ឧស្សាហកម្ម ខេត្តមានក្រុមហ៊ុនរោងចក្រ និងសហគ្រាកែច្នៃផលិតផលកសិកម្មចំនួន ៤ កន្លែង រោងចក្រផលិតស្ករសចំនួន ១កន្លែង រោងចក្រផលិតម្សៅដំឡូងមីចំនួន ២កន្លែង និងសិប្បកម្មកែច្នៃស្វាយចន្ទី ១ កន្លែង។
វិស័យទេសចរណ៍ ខេត្តក្រចេះក៏សំបូររមណីយដ្ឋានធម្មជាតិ និងវប្បធម៌ ដែលសរុបមានចំនួន ២៤ កន្លែង និងមានសត្វផ្សោតទឹកសាបទន្លេមេគង្គរស់នៅប្រមាណ ១០០ ក្បាល កំពុងស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាមានកំណើនជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ២៤៧ ៦៧៤ នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១៨ ៣១៨នាក់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


