ព័ត៌មានជាតិ
រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានជួសជុលរួចរាល់
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។

អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីអ្នកជំនាញខ្មែរ និងបរទេស រានហាល និងបង្កាន់ដៃនាគ ដែលស្ថិតនៅទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ជាស្ថាពរហើយ និងបានបង្ហាញសោភណភាពស្រស់ស្អាត រឹងមាំឡើងវិញ។ លោកបន្តថា ទីតាំងនេះបានប្រែពីកន្លែងទ្រុឌទ្រោម បាក់បែក ក្លាយជាកន្លែងដ៏ទាក់ទាញ។
លោក ណារី បានបញ្ជាក់ថា គម្រោងការងារជួសជុលនេះចាប់ផ្តើមនៅឆ្នាំ២០២៣ ក្នុងនោះបានជួសជុល ថ្មកម្រាលរានហាល បង្កាន់ដៃនាគ សសរមួយចំនួន ក៏ដូចជាបានពង្រឹងគ្រឹះជាដើម ដែលថ្មខ្លះបានបែកបាក់ជ្រុះធ្លាក់រាយប៉ាយលើ និងកប់ក្នុងដី ដោយក្រុមការងារ បានជួសជុល អភិរក្សពង្រឹងឡើងវិញ ចំណែកផ្នែកខ្លះក៏ត្រូវប្រើថ្មីជំនួសនៅកន្លែងដែលចាំបាច់ផងដែរ។

អ្នកជំនាញរូបនេះបានរំឭកថា ការជួសជុលនេះស្ថិតនៅក្នុងគម្រោងបណ្ដុះបណ្ដាលផ្នែកអភិរក្ស និងជួសជុលដល់មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដែលមកពីស្ថាប័នផ្សេងៗដូចជាភ្នាក់ងារទេសចរ សារមន្ទីរ និងសណ្ដាប់ធ្នាប់ ជាដើម ដែលពួកគេមានបំណងក្លាយជាអ្នកជួសជុល និងអភិរក្សប្រាសាទ។ គម្រោងបណ្ដុះបណ្ដាលនេះបង្រៀនដោយគ្រូបង្គោលខ្មែរ និងអាល្លឺម៉ង់ ដោយមានទាំងសិក្សាលើទ្រឹស្តី និងចុះអនុវត្តន៍នៅការដ្ឋានប្រាសាទបន្ទាយសំរ៉ែតែម្ដង៕
ដោយ៖ជុន កុសល



-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


