ព័ត៌មានជាតិ
អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង នៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ជួបពិភាក្សាការងារនៅការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំ
កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក Huang Xiaofan អគ្គនាយករង នៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេស និង ក្រុមការងារគម្រោងភាគីចិន បានជួបពិភាក្សាការងារនៅទីតាំងការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំ។


កិច្ចពិភាក្សានេះ យកចិត្តទុកដាក់ផ្តោតទៅលើការអនុវត្តសេចក្ដីណែនាំរបស់អ្នកជំនាញ Expert Adhoc អាយស៊ីស៊ី-អង្គរ និង សំបូរព្រៃគុក នៃកិច្ចប្រជុំបច្ចេកទេសលើកទី ៤២ ដើម្បីធានាឲ្យបានការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាពក្នុងការងារអភិរក្ស ជួសជុលឲ្យបានរលូន និង លទ្ធផលល្អ នៃគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ។


គួរជម្រាបថា គម្រោងអភិរក្ស ជួសជុលស្តារឡើងវិញ នៃព្រះបរមរាជវាំងអង្គរធំ ក្រោមកិច្ចសហប្រត្តិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង បណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage)៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


