Connect with us

ព័ត៌មានជាតិ

ស្ថានីយឧតុនិយមស្វ័យប្រវត្តិ មានសមត្ថភាពទទួលទិន្នន័យធាតុអាកាសសម្រាប់ព្យាករប្រចាំថ្ងៃកាន់តែលម្អិត និងច្បាស់លាស់

បានផុស

នៅ

លោកសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិ មានសមត្ថភាពទទួលទិន្នន័យធាតុអាកាសសម្រាប់ធ្វើការព្យាករប្រចាំថ្ងៃកាន់តែលម្អិត ច្បាស់លាស់ និងទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា បន្ថែមថា សារៈសំខាន់នៃទិន្នន័យឧតុនិយមប្រើប្រាស់សម្រាប់ ទី១) ការគ្រប់គ្រងធនធានទឹកនិងឧតុនិយម បម្រើវិស័យកសិកម្ម អាកាសចរណ៍ នាវាចរណ៍ ទេសចរណ៍ ឧស្សាហកម្ម សុខាភិបាល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។ ទី២)ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តល់ការប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផ្សេងៗ។ និងទី៣)ការសិក្សាស្រាវជ្រាវ ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការស្រាវជ្រាវអាកាសធាតុ ដោយជួយអ្នកវិទ្យាសាស្ត្រសិក្សាការផ្លាស់ប្តូរបរិស្ថានរយៈពេលវែង។

លោកសាស្រ្តាចារ្យ ក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពក្នុងការតាមដានធាតុអាកាស និងបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តការងារថែទាំឧបករណ៍ និងសម្អាតទីធ្លាស្ថានីយឱ្យបានស្អាត ដើម្បីឱ្យស្ថានីយផ្ដល់ទិន្នន័យច្បាស់លាស់ និងមានប្រសិទ្ធភាពឱ្យកាន់តែមានភាពប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម