ព័ត៌មានជាតិ
ដល់រដូវចាប់ហ៊ីងអ្នកស្រុកចិត្របុរី ហ៊ីងពងពេញពោះលក់បានថ្លៃ ពេញនិយមអ្នកទទួលទាន
ពេលមានភ្លៀងធ្លាក់ដើមឆ្នាំជោគជាំម្តងៗ ប្រជាពលរដ្ឋនៅស្រុកចិត្របុរី ក៏ដូចជា តាមស្រុកមួយចំនួនក្នុងខេត្តក្រចេះ បាននាំគ្នាចូលក្នុងព្រៃកាត់យប់ ដើម្បីឆ្លុះចាប់សត្វកង្កែបហ៊ីង យកមកលក់ឲ្យអ្នកស្រុក និងចំអិនធ្វើជាម្ហូបអាហារបរិភោគក្នុងគ្រួសារ។
តាមការកត់សម្គាល់របស់អ្នកភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី នៅពេលមានភ្លៀងធ្លាក់កក់ខែជោកជាំម្តងៗ ធ្វើឲ្យសត្វហ៊ីងដែលរស់នៅសំងំក្នុងដីសើម និងក្រោមស្លឹកឈើងាប់វារត់ចេញមកក្រៅ ហើយយំសំឡេងទ្រហឹងអើងកង តាមដងអូរ និងព្រៃ។ តាមរយៈសម្លេងយំ អ្នកស្រុកឆ្លុះក៏បានទៅឆ្លុះនិងចាប់នៅពេលយប់យកទៅលក់ ដោយក្នុង១គីឡូក្រាម តម្លៃចាប់ពី ២ ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល តាមហ៊ីងពង និងហ៊ីងអត់ពង។

សត្វហ៊ីងចេញនៅរដូវធ្លាក់ភ្លៀងកក់ខែថ្មីៗមួយឆ្នាំមានតែម្តងគត់ ជាពិសេសសត្វហ៊ីងមានពងពេញៗពោះ ដោយមិនទាន់បើកមាត់ចាប់សត្វល្អិតផ្សេងៗធ្វើជាចំណី គឺគេពេញនិយមទិញទៅធ្វើជាម្ហូបបំផុត ទោះបីតម្លៃថ្លៃបន្តិចក៏ដោយ។ ចំណែកហ៊ីងដែលបើកមាត់ និងជម្រុះពងអស់ក៏គេមិនសូវទិញ និងយកទៅបរិភោគដែរ។
ហ៊ីង គេអាចយកទៅធ្វើម្ហូបបានច្រើនប្រភេទដូចជា៖ ឆា ស្ងោរ ប្រឡាក់គ្រឿងអាំង ចៀន បំពង ជាដើម។

ហ៊ីង មាន ៣ ប្រភេទ គឺហ៊ីងកណ្ដោល ឬហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត វាយំឮក្រេតក្រូតៗ, ហ៊ីងជ័រ មានមាឌតូចជាងហ៊ីងកណ្ដោល មានជ័រស្អិតនៅលើស្បែក វាយំឮសូរតូច និងហ៊ីងចំបក់ មានមាឌតូចជាងហ៊ីងជ័រ វាយំឮសូរខ្សោយជាងហ៊ីងជ័រ៕
អត្ថបទ៖ ប្រុញ វិធិន

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១៧ ម៉ោង ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៦ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន