Connect with us

ព័ត៌មានជាតិ

កសិករ​ខេត្តបាត់ដំបងចាប់ផ្តើមដាំដំឡូងមី និង​ពោតក្រហម ខណៈ​តំបន់មួយចំនួន​ប្រឈម​អាកាសធាតុ

បានផុស

នៅ

ក្រោយពិធីបុណ្យចូលឆ្នាំបានបញ្ចប់ កសិករនៅតាមតំបន់គោលដៅ​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង បានចាប់ផ្តើមដាំដំឡូងមី និងពោតក្រហម ក្រោយមានទឹកភ្លៀងធ្លាក់ប៉ុន្មានមេនៅពាក់កណ្តាលខែមេសា ធ្វើឲ្យដីមានសំណើម និងធ្វើឲ្យផលដំណាំ​លូតលាស់ល្អប្រសើរ។

ប៉ុន្តែកសិករនៅតំបន់មួយចំនួនកំពុងព្រួយបារម្ភ ខណះពេលដំណាំដំឡូងមី និងពោតបានកំពុងលូតលាស់ល្អអាកាសធាតុ​ក្លាយជាមានកំដៅខ្លាំង ក្នុងរយះពេលជាច្រើនថ្ងៃមកនេះ បង្កឲ្យដើមដំឡូស្រពោនគួរឲ្យបារម្ភយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សួន ឃឿន ជាកសិករនៅក្នុងស្រុកបាណន់ខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងរយះពេលជាច្រើនថ្ងៃមកនេះ នៅតំបន់របស់អ្នកស្រីរស់នៅក្នុងភូមិប៉ៃឡាំនិងភូមិទួល ក្នុងឃុំចែងមាជ័យ ក្រោយដំណាំដំឡូងមីអ្នកស្រីលូតលាស់ល្អ ពេលនេះបែរជស្រពោនជាបណ្តើរៗដោយរលកកម្តៅខ្លាំង មិនមានធ្លាក់ភ្លៀងជាច្រើនថ្ងៃ ដែលធ្វើឲ្យអ្នកស្រីព្រួយបារម្ភថា នឹងប្រឈមខូចខាត បើសិនជាក្នុងរយះពេល១សប្តាហ៍ទៀត នៅមិនមានធ្លាក់ភ្លៀង។

ជាកសិករនៅក្នុងភូមិសាស្ត្រខាងលើជាមួយគ្នា លោក ធឿន ក៏បានសម្តែងក្តីបារម្ភថា ដំឡូងមីលោក ក៏មានសភាពស្រ​ពោនផងដែរ ហើយដីឡើងក្តៅបើសិនជាដើរមិនពាក់ស្បែកជើងទេ គឺក្តៅដើរមិនកើតទេ។

លោកបន្តថា”ខ្ញុំដូចអស់កម្លាំងចិត្តក្នុងការដាំដំណាំ បើអាកាសធាតុប្រែប្រួលឆាប់ៗយ៉ាងចឹង។ ម្តងមានភ្លៀងនិងខ្យល់ខ្លាំង ម្តងក្តៅហួតហែង ដែលធ្វើការដាំដុះម្តងៗឋិតក្នុងការផ្សងព្រេង។ ដំឡូងខ្ញុំប្រឈមការ​ដាំជាលើកទី២ បើសិនជានៅតែក្តៅខ្លាំងយ៉ាងនេះបន្តទៀត”។

ជាមួយគ្នានេះ បើតាមលោក ឈាង សារុំ កសិករមួយ​រូប​ទៀត​បានឲ្យដឹងដែរថា ពោតក្រហមលោកទើបតែដុះបានកម្ពស់ប្រហែលជាង ១ តឹក ឥឡូវ ក៏ត្រូវទទួលរងកម្តៅ ដោយគ្មានធ្លាក់ភ្លៀងសោះ ក្នុងរយះពេលជាច្រើនថ្ងៃមកនេះ។

លោកថា “មានអីសង្ឃឹមទៀត បើក្តៅយ៉ាងនេះ ដើមកូនពោតចុះខ្សោយទាំងអស់ មានតែដាំជាលើកទី២ ហើយពោតក្រហម​ឆ្នាំនេះអាចមានតម្លៃជាងឆ្នាំមុន”។

លោកសំណូមពរថា កសិករពិតជាពិបាកណាស់ មុននឹងហុចផលគឺមានការប្រឈមច្រើនដូចជា កត្តាអាកាសធាតុ កត្តាសត្វល្អិត កត្តាថែទាំ ជាដើម។លោកថា ទីផ្សារគួតែកុំទម្លាក់តម្លៃខ្លាំងពេក ទាំងដំឡូងមី ទាំងពោតក្រហម ព្រោះធ្វើការដាំដុះម្តងៗ ហាក់ផ្សងព្រេងខ្លាំងណាស់ទម្រាំហុចផល៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម