ព័ត៌មានជាតិ
រដ្ឋបាលរាជធានីណែនាំ៨ចំណុច ដើម្បីគ្រប់គ្រងការបំពុល ខ្យល់នៅភ្នំពេញ
ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុល ខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសោភ័ណភាព នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ចំនួន៨ចំណុច ដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តនូវវិធាននេះ។

តាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបានឱ្យដឹងថា អនុវត្តនូវសារាចរលេខ ០១សរ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ក៏ដូចជាក្នុងគោលបំណងដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុល ខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសោភ័ណភាព នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖
១- ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុត សំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
២- ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ម្ចាស់សំណង់ អ្នកទទួលការសាងសង់សំណង់ ម្ចាស់អាជីវកម្មបេតុងលាយស្រេច អាជីវកម្មថ្មសំណង់ ខ្សាច់ ក្រួស ឬ បរិក្ខារសំណង់ផ្សេងៗ និង ម្ចាស់អាជីវកម្មដឹកដី អំពីវិធានការទប់ស្កាត់ការហុយធូលី ឬភាគល្អិតនិចលទៅក្នុងខ្យល់ និងការបង្ហូរ សំណល់ផ្សេងៗ ចេញពីទីតាំងប្រភពបំពុលដែលមានជាអាទិ៍ ការដ្ឋានសំណង់ ទីតាំងដឹកជញ្ជូនស៊ីម៉ងត៍ ខ្សាច់ ក្រួស ដី ទីតាំងផលិតបេតុងលាយស្រេច ការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយ នៅតាមដងផ្លូវ។
៣- ត្រូវណែនាំដល់ម្ចាស់អាជីវកម្មរថយន្តដឹកដី ខ្សាច់ ក្រួស ថ្មសំណង់ រៀបចំគ្របឱ្យបានត្រឹមត្រូវ ចៀសវាងកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវពេលដឹកជញ្ជូន និងអនុវត្តវិធានការច្បាប់ចំពោះម្ចាស់អាជីវកម្ម ម្ចាស់សំណង់ និងអ្នកទទួលការសាងសង់សំណង់ដែលបានទុកដាក់សម្ភារៈសំណង់ ឬបរិក្ខារសំណង់ ផ្សេងៗដែលជាប្រភពបំពុលខ្យល់ (ខ្សាច់ ក្រួស ថ្ម កម្ទេចកម្ចីអគារ។ល។) រំលោភចំណីថ្នល់ ផ្លូវ សាធារណៈដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរ និងបង្កការហុយធូលីនៅតាមដងផ្លូវ និង ទីសាធារណៈ។
៤- ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដាក់វិធានការដល់ម្ចាស់អាជីវកម្ម ដឹកដី ខ្សាច់ ក្រួស ថ្ម សំណង់ ស៊ីម៉ងត៍ ឬបរិក្ខារសំណង់ផ្សេងៗ ត្រូវសម្អាតកម្ទេចកម្ចីដែលកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវ និងលាងសម្អាតផ្លូវដែលខ្លួនបានដឹកជញ្ជូនឱ្យបានស្អាត។ ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តទៅ តាមវិធានការដែលបានណែនាំ រដ្ឋបាលខណ្ឌ ត្រូវផ្អាកការធ្វើអាជីវកម្មនេះជាបណ្តោះអាសន្ន។
៥- ត្រូវបន្តជំរុញការចុះអប់រំប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យចូលរួមទប់ស្កាត់ការដុតវាលស្មៅ ការដុតគល់ ជញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់ ផ្សេងៗ ដោយធ្វើការសម្អាតជាប្រចាំនៅតាមបរិវេណជុំវិញផ្ទះ សាលារៀន និងដងផ្លូវសាធារណៈជាដើម។
៦- មន្ទីរសាធារណៈការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ដោយផ្អែកតាមស្តង់ដានៃការបញ្ចេញសារធាតុបំពុលខ្យល់ ពីយានយន្តដែលបានកំណត់ ដោយសារាចរលេខ ០១សរ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។
៧- មន្ទីរ អង្គភាពពាក់ព័ន្ធរាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យនូវកម្រិតកំណត់ស្តង់ដាស្ពាន់ធ័រដែល មានផ្ទុកក្នុងប្រេងឥន្ធនៈ តាមការកំណត់របស់ក្រសួងនៅតាមទីតាំងស្ថានីយប្រេងឥន្ធនៈនានាក្នុង រាជធានីភ្នំពេញ។
៨- មន្ទីរបរិស្ថានរាជធានីភ្នំពេញ ជាសេនាធិការឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការតាមដាន និងត្រួតពិនិត្យ ស្ថានភាពខ្យល់ និងកំហាប់ភាគល្អិតកើតឡើងក្នុងបរិយាកាស ដែលអាចបង្កជាហានិភ័យដល់សុខភាព សាធារណៈ និងគុណភាពបរិស្ថាន ដោយត្រូវជូនដំណឹង និងរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ជាប្រចាំ ដើម្បីអន្តរាគមន៍ទប់ស្កាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា៕
ដោយ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”