ព័ត៌មានជាតិ
ពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយជំងឺមហារីករៀងរាល់៤០នាទីម្ដង
រដ្ឋមន្ត្រីសុខភិបាលលោក ឈាង រ៉ា បានថ្លែងថាក្នុងមួយឆ្នាំមានពលរដ្ឋកម្ពុជាជាង១ម៉ឺន៤ពាន់នាក់ស្លាប់ដោយសារជំងឺមហារីក ដោយក្នុងមនុស្សម្នាក់ស្លាប់រៀងរាល់៤០នាទីម្ដង។ លោកថាអត្រាមរណដោយសារជំងឺមហារីកនៅកម្ពុជាមានកម្រិតខ្ពស់ដល់ទៅ៧០% ដែលទាមទារឱ្យមានវិធានការដោះស្រាយ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» លោករដ្ឋមន្ត្រី ឈាង រ៉ា បានលើកឡើងថានៅកម្ពុជារកឃើញមនុស្សប្រមាណ២ម៉ឺននាក់បានកើតមហារីកជារៀងរាល់ឆ្នាំទោះបីធៀបនឹងប្រទេសរីកចម្រើននៅមានកម្រិតទាបក្ដី តែអត្រាមរណៈមានដល់៧០%ដែលខ្ពស់ពីជាងអត្រាជាមធ្យមក្នុងពិភពលោកដល់ជិត៣០%(អត្រាមរណដោយមហារីជាមធ្យមក្នុងពិភពលោកមាន៤៨%)។
លោកថ្លែងថា៖ «អត្រាមរណភាពដោយជំងឺមហារីកនេះមានន័យថាមានមនុស្សស្លាប់ម្នាក់ដោយជំងឺមហារីករៀងរាល់៤០នាទីម្ដងនៅកម្ពុជា ឬប្រមាណ៣៨នាក់ក្នុងមួយថ្ងៃធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ក្នុងទុក្ខលំបាកកូនកំព្រា បុរសពោះម៉ាយ ស្រ្តីទុរគត»។

លោកបន្ថែមថា កុមារកម្ពុជាប្រមាណ៦០០នាក់បានរកឃើញមានជំងឺមហារីកក្នុងមួយឆ្នាំខណៈការព្យាបាលជាសះស្បើយមិនដល់២០%ទេ។
លោកបានថ្លែងពីការបារម្ភថាប្រសិនជាគ្មានវិធានការនោះទេជំងឺមហារីកនឹងសម្លាប់ពលរដ្ឋខ្មែរប្រមាណ២១ម៉ឺននាក់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ធ្វើឱ្យកម្ពុជាទទួលរងការខាតបង់ជាច្រើន។ ការដោះស្រាយទាន់ពេលវេលានឹងធ្វើឱ្យធនធានមនុស្សកម្ពុជារីកចម្រើនកម្ពុជាកាន់តែរឹងមាំ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


