Connect with us

ព័ត៌មានជាតិ

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែឧសភានេះ បានបញ្ជាក់ពីការរកឃើញទង្វើល្មើសរបស់វរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលបានប្រព្រឹត្តខុសវិន័យនគរបាលជាតិ ដោយត្រូវបានស្នើដកហូតតំណែងមកជាមន្ដ្រីធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ពាក់ព័ន្ធនឹងទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរងការចោទប្រកាន់ថា បានជំរិតទារលុយពីអ្នករកស៊ីមុខរបរលក់ផលិតផលតាមអនឡាញ។

ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើ វរសេនីយ៍ទោ សាន សាធុកា ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធការចោទប្រកាន់នេះ។ ប៉ុន្តែសាមីខ្លួន បានបដិសេធថា ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ។ ចំពោះថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់លោក សាន សាធុកា ជាថ្លៃសេវាដែលជាថ្នូរទៅនឹងការបង្ហាត់បង្ហាញពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេចក្ដីបំភ្លឺ នៅថ្ងៃព្រហស្បតិ៍នេះ។

តែយ៉ាងណា បុគ្គលរូបនេះ បានទទួលស្គាល់កំហុសដែលខ្លួនបានប្រើប្រាស់តួនាទីជាមន្ត្រីនគរបាលជាតិ ដើម្បីកេងយកប្រយោជន៍ឯកជន។

ជាវិធានការចំពោះប្រព្រឹត្តខុសបទវិន័យរបស់នគរបាលជាតិនេះ លោកវរសេនីយ៍ទោ សាន សាធុកា ត្រូវបានស្នងការដ្ឋាននគរបាលជាតិ បានស្នើក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតតំណែងពីអនុប្រធាននាយកដ្ឋាន ឱ្យមកជាមន្ត្រីនគរបាលជាតិ។ បន្ថែមដោយការត្រួតពិនិត្យរបស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម