ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា ពាណិជ្ជកម្មកម្ពុជា-ទីម័រ នៅមានកម្រិតទាប តែទំនាក់ទំនងនយោបាយ គឺស្អិតរមួត
ត្បិតការផ្លាស់ប្ដូរទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងទីម័រ នៅកម្រិតទាបក៏ពិតមែន តែអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ អះអាងថា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរនេះ គឺមានភាពស្អិតរមួយ ហើយកំពុងបន្តរឹតចំណងមិត្តភាពកាន់តែរឹងមាំបន្ថែមទៀត។

ការអះអាងរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងក្នុងសន្និសីទកាសែត នៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រខាងកើត ត្រូវបានបញ្ចប់។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅប្រទេសទាំងពីរនេះ លោក ជា ធីរិទ្ធ បានគូសរំលេចពីភាពជោគជ័យ និងលទ្ធផលគួរជាទីគាប់ចិត្ត ពិសេសលើការពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា ទាំងជាមួយឥណ្ឌូណេស៊ី និងទីម័រ។

និយាយដោយឡែក សម្រាប់ទំនាក់ទំនងជាមួយប្រទេសទីម័រ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រាប់ឱ្យដឹងថា ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការជំរុញជើងហោះហើររវាងប្រទេសទាំងពីរ ក៏ដូចជា ការពង្រីកទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលបច្ចុប្បន្នមានកម្រិតតិចតួចនៅឡើយ។ ថ្វីត្បិតទំនាក់ទំនងពាណិជ្ជកម្មនៅទាបក៏ពិតមែន តែអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ទំនាក់ទំនងផ្នែកនយោបាយរវាងប្រទេសកម្ពុជា និងទីម័រ គឺមានល្អប្រសើរ ទាំងក្របខណ្ឌនយោបាយអន្តរជាតិជាដើម ដែលនេះបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។

នៅក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន ជាមួយលោកនាយករដ្ឋមន្ត្រីទីម័រ គឺភាគីទាំងពីរបានបញ្ជាក់ពីការចង់ឃើញការភ្ជាប់ទំនាក់ទំនងបន្ថែម ជាពិសេសការពង្រីកនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និងការវិនិយោគជាមួយគ្នាឱ្យបានកាន់តែល្អប្រសើរឡើង ហើយសម្ដេចតេជោ បានចង្អុលបង្ហាញឱ្យនាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ទីម័រ បន្តជួបជជែកគ្នាបន្ថែមទៀតលើកិច្ចការងារនេះ ពិសេសក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី នាពេលខាងមុខ។ លោក ជា ធីរិទ្ធ បញ្ជាក់ឱ្យដឹងបន្ថែមយ៉ាងដូច្នេះ។
ចំណងមិត្តភាពរវាងកម្ពុជា និងទីម័រ ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាអស់រយៈពេលជាង ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០២ កន្លងមក។ សម្ដេចតេជោ សង្ឃឹមថាភាគីទាំងពីរ និងរួមគ្នាពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


