ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីទីម័រ ចេញមុខអំពាវនាវឲ្យមានសន្តិភាពក្នុងជម្លោះកម្ពុជានិងថៃ
ខណៈពេលដែលភាពប្រឈមនៃសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃនៅតែបន្ត បើទោះបីជាមួយកិច្ចព្រមព្រៀងបទឈប់បាញ់ជាលើកទី២ នាយករដ្ឋមន្ត្រីទីម័រខាងកើត Xanana Gusmao បានបញ្ជេញសារអំពាវនាវឲ្យមានសន្តិភាពរវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំងន់អាស៊ាន។
នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao ដែលបង្ហោះសារនៅលើបណ្តាញសង្គម «Xanana ba Ema Hotu» ដែលមានន័យថា «Xanana សម្រាប់អ្នកគ្រប់គ្នា (Xanana for Everyone)» បានបង្ហោះសារអមដោយរូបភាព AI មានកាន់ទង់ជាតិនិងថៃភ្ជាប់គ្នា ភ្ជាប់ជាមួយសារអំពាវនាវឲ្យមានសន្តិភាព។

លោក Xanana Gusmao បានសរសេរថា៖«សន្តិភាពមិនមែនគ្រាន់តែជាភាពស្ងប់ស្ងាត់នោះទេ វាគឺអំពីការយោគយល់គ្នា ឲ្យតម្លៃគ្នា និងការកសាងពិភពលោកដេលគ្រប់សំឡេង ក្តីសង្ឃឹម និងក្តីស្រមៃត្រូវបានផ្តល់តម្លៃ»។ សូមឲ្យសន្តិភាពកើតមាននៅគ្រប់ជំហាន ដែលផ្តល់សន្តិភាពដល់ចិត្ត និង សុខុមាលភាពដល់ព្រលឹង»។
បណ្តាញសង្គមខាងលើនេះ បានបង្ហោះសកម្មភាពយ៉ាងច្រើនរបស់នាយករដ្ឋមន្តីទីម័រ ហើយ នៅមុខការអំពាវនាវសន្តិភាពនោះ លោក បានបង្ហោះនូវខ្លឹមសារនៃការចុះហត្ថលេខាបទឈប់បាញ់រវាងកម្ពុជានិងថៃ ដោយបានសរសេរថា «កម្ពុជានិងប្រទេសថៃ បានព្រមព្រៀងគ្នាបញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែនដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍ ដែលជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានការវាយលុកយន្តហោះចម្បាំង ការបាញ់រ៉ុក្កែតនិងកាំភ្លើងធំដាក់គ្នា»។
លោកនាយករដ្ឋមន្ត្រី Xanana Gusmao ទើបតែបាននាំកិត្តិយសជូនប្រទេសទីម័រខាងកើត ដោយនាំប្រទេសនេះចូលជាសមាជិកអាស៊ានចុងក្រោយ បន្ទាប់ពីការដណ្តើមឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០២ និងបានដាក់ពាក្យចូលជាសមាជិកអាស៊ានអស់រយៈពេល១៤ឆ្នាំ។
ការទទួលបានជោគជ័យក្នុងចូលជាសមាជិកកូនពៅរបស់អាស៊ាន ដោយសារមានការជួយជ្រោមជ្រែងខ្លាំងផងដែរពីសំណាក់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានិងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយ ប្រទេសទីម័របានចាត់ទុក សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្តិភាព ដោយសារតែការដឹកនាំកម្ពុជារបស់សម្តេចចេញពីភ្លើងសង្គ្រាម ឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងមានសន្តិភាពពេញលេញ៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


