ព័ត៌មានជាតិ
កម្ពុជា-ទីម័រឡេស្តេ ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនង ក្នុងក្របខណ្ឌតំបន់ និងអាស៊ាន
កម្ពុជា និងទីម័រឡេស្តេ បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដែល លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក António de Sá Benevides ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅស្ថានទូតទីម័រឡេស្តេ ក្នុងទីក្រុងសេអ៊ូល។
ក្នុងជំនួបនោះ ឯកអគ្គរាជទូតកម្ពុជា បានសម្តែងការអបអរសាទរសារជាថ្មីចំពោះសាធារណរដ្ឋទីម័រឡេស្តេ ដែលបានចូលជាសមាជិកអាស៊ានទី១១ កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទីម័រឡេស្តេ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ។

គួររម្លឹកដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ កម្ពុជា-ទីម័រឡេស្តេ បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម ដែលប្រទេសកម្ពុជាកំពុងក្លាយជាតួអង្គសំខាន់មូយនៃការផ្គត់ផ្គង់ស្បៀងអាហារទាំងក្នុងតំបន់ និងសកល៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


