ព័ត៌មានជាតិ
កម្ពុជាទទួលសំណើទីម័រក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពសភាប្រទេសទាំងពីរ
កម្ពុជាទទួលយកសំណើរបស់សភាទីម័រ ដែលមានបំណងចង់បង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភាកម្ពុជា-ទីម័រដើម្បីជំរុញបន្ថែមនូវការប្រាស្រ័យទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ។

សំណើនេះ គឺត្រូវបានឆ្លើយតបដោយប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅនឹងប្រធានសភាជាតិទីម័រ លោកស្រី Maria Fernanda Lay ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសកម្ពុជានិងប្រទេសទីម័រ។ ជាមួយនឹងការស្វាគមន៍ចំពោះសំណើរបស់ប្រធានសភាទីម័រតាមរយៈឯកអគ្គរដ្ឋទូតថ្មីរបស់ទីម័រ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យអគ្គលេខាធិការព្រឹទ្ធសភា រៀបចំកិច្ចការនេះ ដោយសហការជាមួយរដ្ឋសភាជាតិកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបបែបនេះក្នុងជំនួបនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅពេលដែលសម្ដេច បានអនុញ្ញាតឱ្យលោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតថ្មីរបស់ទីម័រប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រ លោកឯកអគ្គរដ្ឋទូតថ្មី បានសម្តែងនូវការដឹងគុណ និងអរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោ ជាពិសេសក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជា បានបញ្ជាក់ថា ទោះចាកចេញពីតំណែងនាយករដ្ឋមន្រ្តីក៏ដោយ តែសម្តេចមានមោទនភាព ដែលកម្ពុជាបន្តខិតខំប្រឹងប្រែងចលនាដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញគាំទ្រទីម័រចូលសមាជិកពេញសិទ្ធិអាស៊ានពេលនេះ។

ចំពោះទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរត្រូវខិតខំបន្តជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ តាមរយៈបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា សម្ដេច សង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ទីម័រកាន់តែស៊ីជម្រៅបន្ថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


