ព័ត៌មានជាតិ
ឯកអគ្គរាជទូតម៉ាឡេស៊ី ៖ មិនធ្លាប់ ឮ ប្រជាជន និងសហគមម៉ាឡេស៊ីរស់នៅកម្ពុជានិយាយពីចំណុចអវិជ្ជមានពីកម្ពុជានោះឡើយ
លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាលើកឡើងថា រហូតមកដល់ពេលនេះ លោកមិនធ្លាប់ឮប្រជាជន និងសហគមម៉ាឡេស៊ី ដែលកំពុងរស់នៅរកស៊ីនៅនិងបំពេញការងារនៅកម្ពុជា ឬ នៅរាជធានីភ្នំពេញនិយាយពីចំណុចអវិជ្ជមានពីកម្ពុជានោះឡើយ គឺមានតែការលើកសរសើរ ពីកម្ពុជាដែលមានច្បាប់វិនិយោគដ៏អនុគ្រោះដល់អ្នកវិនិយោគ,កម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបង្កភាពងាយស្រួលដល់អ្នកវិនិយោគទាំងឡាយ។

ការវាយតម្លៃបែបនេះ របស់លោកឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានធ្វើឡើងនារសៀលថ្ងៃទី១៣ឧសភា ២០២៥នេះ ក្នុងឱកាសជួបសវនការជាមួយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីក្នុងឱកាសនោះបានលើកឡើង ពីដំណើរការវិវឌ្ឍន៍របស់រាជធានីភ្នំពេញពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដោយចាត់ទុកទំនាក់ទំនងកម្ពុជា និង ម៉ាឡេស៊ី គឺជាទំនាក់ទំនង និងកិច្ចសហការ យ៉ាងរលូនពីអតីតកាល។

តែទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់ដោយរបបប្រល័យពូជសាសន៍ប៉ុល ពត រហូតមកដល់ឆ្នាំ១៩៩១ទើប ភ្ជាប់ទំនាក់ទំនងនេះឡើងវិញ។

លោកឃួង ស្រេង គូសបញ្ជាក់ទៀតថា៖ថ្វីត្បិតយើងមានជំនឿសាសនាផ្សេងគ្នា តែយើងមានគោលនយោបាយរួមគ្នា កម្ពុជាគ្មានការរើសអើង និងប្រកាន់ពូជសាសន៍អ្វីនោះទេ។ កម្ពុជាគ្មានជម្លោះសាសនាទេ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តវេនដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្ត្រីតែងប្រកាន់ខ្ជាប់នូវគោលនយោបាយសុខដុមនីយកម្មសាសនាគឺប្រជាពលរដ្ឋរស់នៅប្រកបរបរដោយសុខសន្តិភាព។

លោកអភិបាលបានបន្តទៀតថា មានតែអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមទេទើបស្គាល់តម្លៃពិតនៃសន្តិភាព។រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាប្តេជ្ញារក្សាសន្តិភាពនេះឱ្យបានគង់វង់។

លោកSaharu ddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីបានប្រគល់លិខិតអញ្ជើញដល់លោកឃួង ស្រេង ដើម្បីអញ្ជើញចូលរួមក្នុងសន្និសីទធុរកិច្ចដែលម៉ាឡេស៊ី នឹងប្រារព្ធធ្វើនៅខែតុលាខាងមុខនៅរដ្ឋសាលាង។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតក៏បានជំរាបជូនលោកឃួង ស្រេង ពីគោលបំណងចង់រៀបចំឲ្យមានការតាំងពិពណ៏ម៉ាឡេស៊ីនៅផ្លូវថ្មើរជើង មាត់ទន្លេនាខែសីហាខាងមុខនេះដែរ។
ជាការឆ្លើយតបលោកអភិបាលបានស្វាគមន៍ចំពោះគោលបំណងនេះនិងលើកទឹកចិត្តដល់បណ្តាស្ថានទូតនានាពេលមានបំណង ចង់រៀបចំពិព័រណ៍តាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្លូវថ្មើរជើងផងដែរ៕
ដោយ ៖ ស្រីរ័ត្ន








-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


