ព័ត៌មានជាតិ
កសិករនៅខេត្តក្រចេះ សម្រុកដាំដុះដំណាំស្រូវរដូវវស្សា សម្រេចបានជិត ៥ ពាន់ ហិកតា
ក្រោយពីមានភ្លៀងធ្លាក់ជាច្រើនមេ ប្រជាកសិករទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ធ្វើស្រែនារដូវវស្សា ធ្វើឲ្យប្រជាកសិករក្នុងខេត្តក្រចេះ នាំគ្នាសម្រុកចុះដាំដំណាំស្រូវដោយសម្រេចបានប្រមាណជិត ៥ ពាន់ហិចតា។
យោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ ប្រជាកសិករនៅទូទាំងខេត្តក្រចេះបានសម្រេចការដាំដុះដំណាំស្រូវរដូវវស្សាចំនួន ៤ ៨៥៣ ហិចតា ស្មើនឹង ៨,២៩ ភាគរយនៃផែនការ ៥៨ ៥៧០ ហិចតា។

លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឱ្យដឹងថា ប្រជាកសិករក្នុងខេត្តក្រចេះភាគច្រើនធ្វើស្រែរដូវវស្សា ដោយប្រើវិធីព្រួសស្រូវជាង ៩០ ភាគរយហើយ ហេីយវិធីស្ទង់ស្រូវមានតិចតួចប៉ុណ្ណោះ។

ការដែលប្រជាកសិករជ្រើសរើសយកការធ្វើស្រែដោយប្រើវិធីព្រួសស្រូវ ព្រោះវិធីនេះវាចំណាយពេលវេលាតិច ហើយងាយស្រួលក្នុងការធ្វើនិងមិនប្រើប្រាស់កម្លាំងច្រើន។ លោក សំ សំអាង បញ្ជាក់មុនបន្ថែមថា ប្រជាកសិករដែលធ្វើដំណាំស្រូវវស្សាភាគច្រើនជ្រើសរើសយកពូជស្រូវប្រភេទផ្ការំដួល ព្រោះស្រូវប្រភេទនេះវាមានតម្លៃសមរម្យ៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


