ព័ត៌មានជាតិ
ការិយាល័យ UN នៅកម្ពុជា និងក្រសួងយុត្តិធម៌ ឯកភាពគ្នាជួបប្រជុំក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅខែមេសាខាងមុខ
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Skype ជាមួយលោក Pradeep Wagle ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Skype ជាមួយលោក Pradeep Wagle នោះ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន០២រួមមាន៖ ទី១. ពិនិត្យ និងកែសម្រួលឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកំណែទម្រង់ច្បាប់ និងយុត្តិធម៌ ដើម្បីឱ្យស្របតាម និងអាចអនុវត្តបានក្នុងបរិបទកូវីដ-១៩ និង២. ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (TWG) ជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវីល ដែលគ្រោងធ្វើនៅក្នុងខែមេសាខាងមុខនេះ តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០២១។
ទាក់ទងលទ្ធផល នៃកិច្ចប្រជុំនោះ លោក ជិន ម៉ាលីន បានថ្លែងប្រាប់កម្ពុជាថ្មីថា កិច្ចប្រជុំនេះបានសម្រេចរៀបចំសកម្មភាពរួមគ្នាមួយចំនួន ដែលក្រសួងយុត្តិធម៌ រួមគ្នាជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពាក់ព័ន្ធទៅដល់ការកែទម្រង់ច្បាប់ប្រព័ន្ធយុត្តិធម៌មួយចំនួន ដែលបានរៀបចំសម្រាប់ឆ្នាំ២០២១ ឆ្នាំ២០២២ និងឆ្នាំ ២០២៣។

បើតាមលោក ជិន ម៉ាលីន កិច្ចប្រជុំក៏បានឯកភាពគ្នាថា នឹងរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅក្នុងខែមេសាខាងមុខ ជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាសង្គមស៊ីវិលទាំងអស់ ដែលធ្វើការពាក់ព័ន្ធផ្នែកយុត្តិធម៌ នីតិរដ្ឋ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីដាក់បង្ហាញឲ្យភាគីពាក់ព័ន្ធទាំងអស់ផ្ដល់យោបល់ និងពិនិត្យមើលថា តើអាចចូលរួមអនុវត្តជាមួយគ្នាបានកម្រិតណា ហើយសកម្មភាពណាដែលអាចធ្វើជាមួយគ្នាបាន។
លោក ជិន ម៉ាលីន បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះនឹងមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក៏ដូចជាសង្គមស៊ីវិល ដើម្បីពិនិត្យមើលទាំងអស់គ្នាលើការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុតតិធម៌នៅកម្ពុជា៕
កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


