ជីវិតកម្សាន្ដ
លោក អុល សំអាង បង្ហាញក្តីព្រួយបារម្ភវិស័យសិល្ប:បុរាណទម្រង់ “ល្ខោនបាកសាក់” មានការធ្លាក់ចុះ
ជាថ្មីម្តងទៀត លោក អុល សំអាង ដែលជាប្រធានក្រុមដឹកនាំសិល្បល្ខោនបាសាក់មហាជន អុល សំអាង វង់ទី១ រាជាធានីភ្នំពេញ បានបង្ហាញក្តីព្រួយបារម្ភខ្លាំង ដោយខ្លាចល្ខោនបាសាក់បាត់បង់ទម្រង់ ឬធ្លាក់ចុះ ខណ:វង់ខ្លះហាក់បីកំពុងតែសម្តែងក្លាយខុសទម្រង់សិល្ប:ដើម។
ជាការកត់សម្គាល់នេះពុំមែនទើបជាលើកទីមួយនោះទេ ដែលលោក អុល សំអាងបានចេញមុខនិយាយអះអាងការព្រួយបារម្ភខ្លាចវិស័យសិល្ប:បុរាណ “ល្ខោនបាកសាក់” មានការធ្លាក់ចុះឬបាត់បង់ទម្រង់ដើម ដោយសារតែការសម្តែងខ្លះហាក់ប្រាសចាកពីក្រមសីលធម៌។ លោក អុល សំអាង សង្កត់ធ្ងន់ថា “យើងជាសិល្បករល្អ តើយើងជាអ្នកផ្សព្វផ្សាយវប្បធម៌ ឬក៏យើងជាអ្នកច្រៀងរាំសម្តែងបំពុលវប្បធម៌ខ្មែរខ្លួនឯង?”។

លោក អុល សំអាង បន្តថា”ល្ខោនខ្មែរមិនមែនជាល្ខោ នសម្រាប់សម្តែងកំប្លែងជេរបញ្ជារគ្នាប្រើសម្តីអាក្រក់ ចំអេះចំអះអសីលធម៌នោះទេសូមកុំគូរមុខយក្សតែង គ្រឿងល្ខោន ទៅសម្តែងកំប្លែង លេងសើចខុសបែបប ទល្ខោនបាសាក់រួមគ្នាកុំបំផ្លាញល្ខោនសិល្បខ្មែរ”។
ប្រធានក្រុមដឹកនាំសិល្បល្ខោនបាសាក់មហាជនរូបនេះនិយាយទៀតថាសិល្បករត្រូវរក្សាអត្តចរិតសីលធម៌ សុជីធម៌ គុណធម៌ ត្រូវគិតក្រមសីលធម៌សិល្បៈត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការសម្តែងពិសេសការនិយាយស្តី និងកាយវិការសម្តែងល្ខោនខ្មែរ។
កន្លងមកលោកក៏ធ្លាប់បានចេញមុខអំពាវនាវដល់គ្រប់មជ្ឈដ្ឋានមហាជនត្រូវរួមគ្នាផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្ប: ល្ខោនបាសាក់ខ្មែរ៕ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


